ក្រុងឡុងដ៍: គំរូ​យន្ដហោះ​សង្គ្រាម​លោក​លើក​ទី ២ របស់​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​ផលិត​ដោយ​អតីត​វិស្វករ​ក្នុង​សួនច្បារ​ក្រោយ​ផ្ទះ​ត្រូវ​បាន​ដាក់​លក់។

យន្ដហោះ​សម្បុរ​ស និង​ខ្មៅ Fokker Eindecker E.III បំពាក់​ម៉ាស៊ីន Reliant Robin និង​អាច​ជូន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ទោះ​មិន​អាច​ហោះ។ យន្ដហោះ​ប្រវែង ៥,១៨ ម៉ែត្រ មាន​ស្លាប​លាត​សន្ធឹង ៨,៥០ ម៉ែត្រ និង​តួ​អាលុយ​មីញ៉ូម។

ជា​អកុសល ម្ចាស់​របស់​វា​លោក អ៊ីយ៉ាន ប្រេវ​ស្ទើរ បាន​ស្លាប់​ក្នុង​ឧប្បត្ដិហេតុ​ធ្លាក់​យន្ដហោះ​លើ​វាល​ស្រែ​នៅ​ភាគ​ខាងជើង​តំបន់ Hertfordshire កាល​ពី​ខែ​មិថុនា។

បុរស​អាយុ ៧២ ឆ្នាំ​រូបនេះ រង​របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។ ម៉ូដែល​យន្ដហោះ​ចម្បាំង Fokker គឺជា​ទ្រព្យសម្បត្ដិ​មួយ​ផ្នែក​របស់​លោក​ដែល​ត្រូវ​បាន​កូន​ដាក់​លក់។ វា​គ្រោង​ដាក់​លក់​ក្នុង​តម្លៃ ៥៥៥ ដុល្លារ​សម្រាប់​ការ​ដេញ​ថ្លៃ។

អ្នកស្រី Claire Hayter ដែល​បាន​លក់​យន្ដហោះ​នេះ និយាយ​ថា៖ «Fokker ផលិត​ឡើង​ដោយ​វិស្វករ​នៅ​ក្រោយ​ផ្ទះ​របស់​លោក​ផ្ទាល់»។

យន្ដហោះ​ចម្បាំង Fokker Eindecker គឺជា​គំរូ​យន្ដហោះ​សម្រាប់​អ្នក​បើកបរ​ម្នាក់ រចនា​ឡើង​ដោយ​វិស្វករ​ហូរឡង់ Anthony Fokker។ អភិវឌ្ឍ​ក្នុង​ខែ​មេសា ឆ្នាំ ១៩១៥ Eindecker ជា​យន្ដហោះ​ចម្បាំង​ដំបូល​ដែល​អាច​ប្រើ​កាំភ្លើង​យន្ដ​វាយ​ប្រហារ​តាម​ស្លាប។

យន្តហោះ​ចម្បាំង Eindecker នេះ​បាន​លើក​មុខមាត់​កងកម្លាំង​អាកាស​របស់​អាល្លឺម៉ង់​ចាប់​ពី​ខែ​កក្កដា ឆ្នាំ ១៩១៥ រហូត​ដល់​ឆ្នាំ ១៩១៦ ដោយ​ក្រុម​ពី​ឡុត​សម្ព័ន្ដ​មិត្ដ​បាន​ចាត់​ទុក​វា​ជា​ម៉ូដែល «Fokker Fodder»៕HR