ក្រុងតូក្យូ : ឧទ្យានកម្សាន្ដ DisneySea ក្រុងតូក្យូបានចំណាយប្រាក់ ២,៣ ពាន់លានដុល្លារដើម្បីកែកុន និងបន្ថែមផ្នែកទីលានកម្សាន្ដយកលំនាំតាមភាពយន្ដល្បី «Frozen» សម្រាប់ផ្គាប់ចិត្ដភ្ញៀវ។ នេះបើយោងតាមប្រតិបត្ដិករនិយាយពីសប្ដាហ៍មុន។
Oriental Land ដែលបើកឧទ្យានរចនាប័ទ្មសមុទ្រព្រមទាំងឧទ្យាន Tokyo Disneyland និងសណ្ឋាគារនានាបានឲ្យដឹងថាជំនួញប្រាក់ជាង ២ ពាន់លានដុល្លារនេះនឹងជាគម្រោងពង្រីកការចាយប្រាក់ច្រើនបំផុតក្នុងប្រវត្ដិ ៣៥ ឆ្នាំរបស់ឧទ្យានកម្សាន្ដនេះ។
Tokyo Disneyland ដែលទាក់ទាញភ្ញៀវសម្បើមតាំងពីបើកសម្ពោធក្នុងឆ្នាំ ១៩៨៣ កំពុងជួសជុលកែកុនបន្ថែមទីលានកម្សាន្ដប្លែកៗបន្ដទៀត។ មនុស្សជាង ៣០ លាននាក់បានមកលេងទីនេះរៀងរាល់ឆ្នាំហើយនឹងកើនឡើងថែមទៀតពេលជប៉ុនរៀបចំព្រឹត្តិការណ៍អូឡាំពិក៕ HR