ក្រុងជួបហ្សាណា៖ អ្នកស្រុកបានរាយការណ៍ទៅកាន់អង្គភាពពន្លត់អគ្គិភ័យកាលពីថ្ងៃអាទិត្យថា ចម្លាក់ឈើរបស់ស្ដ្រីទី១ អាមេរិក ម៉េឡានៀ ត្រាំ ក្នុងសម្លៀកបំពាក់ពណ៌ខៀវផ្ទៃមេឃ ដែលត្រូវបានដំឡើងមិនឆ្ងាយប៉ុន្មានពីទីក្រុងកំណើតសេវនីកា ត្រូវបានគេដុត។
ចម្លាក់ឈើត្រូវបានដុតបំផ្លាញដោយជនមិនស្គាល់អត្ដសញ្ញាណកាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២០ គឺ ១ ឆ្នាំក្រោយសម្ពោធផ្លូវការ។
ក្រោយពីនំខេក ម៉េឡានៀ ទឹកឃ្មុំម៉េឡានៀ និងថែមទាំងស្បែកជើងម៉េឡានៀ មាតុភូមិកំណើតរបស់ស្ដ្រីទី១ អាមេរិកនៅស្លូវេនី បានបង្កើនកិត្ដិនាមល្បីល្បាញរបស់កូនស្រី ទោះរងនូវការយល់ឃើញខុសៗគ្នាយ៉ាងណាក៏ដោយ។
ចម្លាក់នេះ គឺជាស្នាដៃរបស់ជាងចម្លាក់ក្នុងស្រុក និងសិប្បករ អាឡេស ហ៊្សូប៉េវ ម៉ាស៊ី រួមទាំងគូកនជាវិចិត្រករអាមេរិក ប្រាដ ដូនី ដែលបានថតវីដេអូឯកសារអំពីការផលិតចម្លាក់ឈើ។ វាត្រូវបានអះអាងថា ជាចម្លាក់និមិត្តរូបដំបូងបំផុតរបស់លោកស្រី ម៉េឡានៀ ត្រាំ។
ចម្លាក់ស្ដ្រីទី១ អាមេរិកលើទឹកដីស្លូវេនី ទទួលបានប្រតិកម្មចម្រុះពីសាធារណជន ព្រមទាំងមានការចាប់អារម្មណ៍ពីបណ្ដាញផ្សព្វផ្សាយជាតិ និងអន្ដរជាតិ។
ប៉ូលិសក្រុង ណូវ៉ូ ម៉េស្ដូ ត្រូវបានជូនដំណឹងអំពីឧប្បត្ដិហេតុនេះ និងកំពុងបើកការស៊ើបអង្កេតពីការដុតចម្លាក់រូបស្ដ្រីទី១ អាមេរិកនេះ។
កាលពីដើមឆ្នាំ ចម្លាក់ឈើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ត្រូវបានដុតចោលទាំងស្រុងនៅក្រុងម៉ារ៉ាសេ ប្រទេសស្លូវេនី ចម្ងាយជាង ៣០ គីឡូម៉ែត្រភាគខាងកើតក្រុងជួបហ្សាណា៕ AFP/HR