ក្រុងប៊ែន: រៀងរាល់​ល្ងាច ឆ្មាំ​សន្ដិសុខ​ពេល​រាត្រី​ឡើង​ប៉ម​ព្យួរ​ជួង​លើ​ដំបូល​ព្រះវិហារ​គ្រិស្ដ និង​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ជាមួយ​ការស្រែក​ប្រកូក​ប្រាប់​ពី​ពេលវេលា​រៀងរាល់​ ១ ​ម៉ោង​ម្ដង​ដោយ​បន្ដ​ថែរក្សា​ប្រពៃណី​តាំងពី​សតវត្សរ៍​ទី ៦ មក​។

ឆ្មាំ​រាត្រី ជា​ប្រពៃណី​ដ៏ចំណាស់​មួយ​នៅ​អឺរ៉ុប​លែង​ធ្វើ​សកម្មភាព​ស្រែក​ប្រកាស​អាសន្ន​អំពី​អគ្គិភ័យ​នៅ​ទីក្រុង​ស្វ៊ីស​ទៀត​ហើយ តែ​ឆ្មាំ​រូបនេះ​បាន​ជួយ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ម៉ោង​ប្រចាំថ្ងៃ​។

«​នេះ​ជា​ឆ្មាំ​រាត្រី​! ជួង​គោះ​សំឡេង​ម៉ោង ១០! ជួង​គោះ​សំឡេង​ម៉ោង ១០»​។ ស្ថិត​ក្នុង​រាត្រី​ដ៏ត្រជាក់​នៃ​ខែ​ធ្នូ​លោក ម៉ាកូ ការ៉ារ៉ា ដែល​បំពេញ​ការងារ​ជំនួស​ឆ្មាំ​រាត្រី​ពេល​ឈប់​សម្រាក​បាន​បន្ទរ​សំឡេង​ជួង​រៀងរាល់​ ១ ​ម៉ោង​ម្ដង​ជាមួយ​សកម្មភាព​ដដែលៗ​ដោយ​គ្រាន់តែ​សំឡេង​ម៉ោង​ត្រូវ​គោះ​ប៉ុណ្ណោះ​។

យក​ដៃ​ជំនួស​មេក្រូ​ដាក់​ទ្រ​មាត់​ដើម្បី​បន្ទរ​សំឡេង​កាន់តែ​រំពង លោក​ចាប់ផ្ដើម​ស្រែក​ប្រកូក​ពី​លើ​ដំបូល​ផ្ទះ​ប្រជាជន​ដូចជា​អ្វី​ដែល​ដូនតា​ធ្លាប់​ធ្វើ​រៀងរាល់​ល្ងាច​តាំងពី​ឆ្នាំ​ ១៤០៥ ​ម្ល៉េះ​។

ចាប់ពី​ម៉ោង ១០ ​យប់ ដល់​ម៉ោង ២ រំលង​អាធ្រាត្រ ឆ្មាំ​រាត្រី​ដែល​គ្រង​មួក​ខ្មៅ​ធំ និង​ដៃ​កាន់​ចង្កៀង​បាន​ដើរ​សំដៅ​ទៅ​កាន់​ប៉ម​ជួង ដើម្បី​បំពេញភារកិច្ច​ជា​អ្នក​ស្រែកប្រាប់​ម៉ោង​ដល់​ពលរដ្ឋ​រស់នៅ​តាម​បឹង ហ្គេណេវ៉ា​។

កាលពី​បុរាណ​កាល​នៅ​ទូទាំង​តំបន់​អឺរ៉ុប​មាន​ឆ្មាំ​បើ​មិន​រាប់​ម៉ឺនសែន​ដែល​ការពារ​តំបន់​ទីក្រុង​ពី​អគ្គិភ័យ​។ នេះ​បើ​យោង​តាម រ៉េណាតូ ស៊ួស្លើរ ដែល​កាន់តំណែង​ជា​ឆ្មាំ​រាត្រី​អចិន្ត្រៃយ៍​ក្នុង​ទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស​។

ទន្ទឹម​នឹង​ការថែរក្សា​ប្រពៃណី​នេះ​យោង​តាម ហ៊ួស្លើរ បាន​ឲ្យ​ដឹង​ថា​មនុស្ស​ចន្លោះ​ពី ៦០០ ទៅ ៧០០ នាក់​មក​ទស្សនា​ប៉ម​ជួង អំឡុង​ពេល​ល្ងាច​ដើម្បី​ទស្សនា​សកម្មភាព​ឆ្មាំ​រាត្រី​រៀងរាល់​ឆ្នាំ​ផង​ដែរ​៕ HR

ក្នុង​ ១ ​ឆ្នាំ​មនុស្ស​ពី ៦០០-៧០០ នាក់ បាន​មក​ទស្សនា​ប៉ម​ជួង​ឆ្មាំ​រាត្រី​។ រូបថត AFP