ភ្នំពេញ៖​ ​ថ្មី​ៗ​នេះ មហាជន​​កត់​ស​ម្គាល់​​បែប​ងឿង​ឆ្ងល់​ថា​ តារា​សម្តែង​ស្រី ​រាង​តូច​​​ច្រឡឹង ​មុខ​​ឃ្យូត​​គួរ​ឲ្យ​ក្នាញ់ ​កញ្ញា​ ជេស៊ីកា ​ឧស្សាហ៍​​​បង្ហោះ​រូប​​​​សិចស៊ី​​ប្លែកៗ ហាក់​ដូចជា​មាន​​ចេតនា​​ចង់​​បង្អួត​​ពី​​សម្រស់​ខ្លួន​ឯង​ និង​​​ទាក់ទាញ​​ចំណាប់​អារម្មណ៍​ពី​ផលិតករ​ភាពយន្ត​ហើយ​មើល​ទៅ​​។​

តារា​​ស្រី​វ័យ​ ២៤ ​ឆ្នាំ សម្បុរ​ស្រអែម​ស្រស់​មាន​​​ឈ្មោះ​ពិត តាន់ សុផា ហៅ​​កញ្ញា ជេស៊ីកា ឧស្សាហ៍​​បង្ហោះ​​​​រូប​​​​​សិចស៊ី​ល្វែង​​លើ ​​​ឈុត​ខ្លី​ និង​សម្ញែង​ឈុត​ប៊ីគីនី​​​ ញឹកញាប់​​នោះ​ហើយ​ ទើប​​​ធ្វើ​​​ឲ្យ​មហាជន​​​ភ្ញាក់​ផ្អើល​​ ​ដោយសារ​​​​ខុស​ទម្លាប់​ចាស់​តារា​​ស្រី ​​រាង​​ល្អិត​​​តូច​ច្រឡឹង ​​មាន​មុខ​ឃ្យូត​​​​​ ញញឹម​​ស្រស់​តាម​​បណ្តាញ​​អ៊ីនស្តាក្រាម​។

ក្រៅ​ពី​ចូល​ចុច Like ​យ៉ាង​ច្រើន​ ក្រោយ​ពី​​ឧស្សាហ៍​ឃើញ នាង​​បង្ហោះ​រូប​​សិចស៊ី​​​​​ល្វែង​​លើ​​​​ជា​រឿយៗ​មក​​​​​នោះ ក៏​នាំ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​​​​ថា៖ «​អីយ៉ា!​ ទំនង​ជា ​​​​កញ្ញា ជេស៊ីកា ចង់​​​​ប្រាប់​ថា ​ស្ទីល​​ថ្មី​នៅ​​​​​​​​លើ​​​​វិថី​សិល្បៈ​ទេ​​ដឹង​ ខណៈ​ជា​រឿយៗ​កន្លង​មក​ នាង​​ច្រើន​​តែ​បង្ហាញ​​​​រូប​​​​ស្លៀក​​ជិត​​​ល្វែង​លើ​​​​នោះ!​»។​

តារា​សម្តែង​ស្រី​ដែល​​​​​ប្រឡូក​​វិថី​​សិល្បៈ​​តាំង​ពី​ឆ្នាំ ​២០១៤​ តែ​ទើប​ផុស​​​​ភាព​ល្បី​ប្រមាណ​​ជិត​ ២​ ឆ្នាំ​​ ចុង​ក្រោយ​ ទៅ​លើ​ការ​ថត​ MV បទ​ចម្រៀង ចម្រុះ​​ផលិតកម្ម​ និង​ភាពយន្ត​ផង​ដែរ​ បែរ​​មក​​ឧស្សាហ៍​​បង្ហោះ​សម្ញែង​រូប​​​សិចស៊ី​​ច្រើន​​សន្លឹក ជាមួយ​​ឈុត​ប៊ីគីនី កាច់​រាង​ បង្អួត​សម្រស់​ដើម​​​ទ្រូង នៅ​​មាត់​អាង​ទឹក ខៀវ​ស្រងាត់​ ចំហ​សាច់​ខ្ចី​បែប​លឹប​លៗ​។​

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ទាំង​អារម្មណ៍​រីករាយ​​​ ដោយ​​​​ទីផ្សារ​សម្តែង​ភាពយន្ត​របស់​ខ្លួន​កំពុង​តែ​មាន​​​រាសី​ឡើង​​សន្សឹមៗ​ទៅ​មុខ​ជាប់​ជានិច្ច​ ខណៈ​​កញ្ញា​ ជេស៊ីកា បង្ហើប​​​ថា​ ទើប​តែ​​ចុះ​កុងត្រា​ថត​កុន​​​ភាគ​ថ្មី​ ដែល​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​នេះ​​​ហើយ​ តែ​សុំ​លាក់​ផលិតកម្ម​សិន​​។

កញ្ញា ជេស៊ីកា ក៏​បាន​​បញ្ជាក់​​​ពី​​អារម្មណ៍​ផ្ទាល់​ចំពោះ​​ភាព​សិចស៊ី​ ដែល​​​​មហាជន​​​​​កត់​សម្គាល់​នោះ​ថា​​៖ «​អូ! ​​តាម​ពិត​​​ទៅ​​​កាល​ដែល​​ខ្ញុំ​​​ឧស្សាហ៍​បង្ហោះ​​រូប​​​​សិចស៊ី​​​នោះ គឺ​គ្រាន់​​តែ​ជា​​​​​រូបថត​​ឯកជន​​​ខ្លួន​ឯង​​ប៉ុណ្ណោះ​ដោយ​នេះ​គឺ​ជា​​​ក្ដី​ស្រឡាញ់​​តែ​ប៉ុណ្ណោះ ​មិន​បាន​ចង់​មាន​​ន័យ​​អ្វី​ ឬ​ជា​​សារ​​អ្វី​ចង់​ឲ្យ​​មាន​​ការ​ពាក់ព័ន្ធ​​​នឹង​​ភាព​សិចស៊ី​នេះ​​ទេ​បង​។

នាង​ខ្ញុំ​ផ្ទាល់ គឺ​មាន​ចំណូល​​ចិត្ត​​​ថត​រូប​បែប​នេះ​ពេល​​ដើរ​​លេង​​កម្សាន្ត​ជាមួយ​នឹង​ក្រុម​​មិត្ត​ភក្តិ​ និង​គ្រួសារ​ ហើយ​ក៏​​​មិន​សូវ​​ជា​ចង់​ក្លាយ​ជា​តួ​សម្តែង​បែប​តួ​​សិចស៊ី​នោះ​ឡើយ​​ នៅ​ក្នុង​ភាពយន្ត​​​ ដោយសារ​​ខ្ញុំ​ហាក់​នៅ​មាន​ភាព​​អៀន​​​ខ្លួន​ច្រើន​ពេល​​ថត​កុន​​​​»។​

កញ្ញា​ ជេស៊ីកា ដែល​ឆ្លង​កាត់​បទ​ពិសោធន៍​ សម្តែង​​​​​បាន​កុន​ភាគ ​៧ ​រឿង ​កុន​​ដុំ​ ១ រឿង ថត​​ ​MV បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ចម្រៀង​ល្បីៗ​​ទាំង ​៣ ​គឺ​​ហង្សមាស ថោន និង​សាន់ដេ និង​​ថត​ស្ប៉ត​​​ជា​ច្រើន​នោះ​​​បន្ត​ថា៖ «​​ការ​​សម្តែង​កុន​​​ នាង​ខ្ញុំ​អាច​សម្តែង​​បាន​ទាំង​​តួ​កាច​ឆ្នាស និង​តួ​ស្លូត​ តែ​សម្តែង​​តួ​បែប​​សិចស៊ី​វិញ​​គឺ​ថា​​​​នៅ​​តែ​​​មិន​អាច​ធ្វើ​បាន​ល្អ​នោះ​​ឡើយ។ តែ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​គឺ​ត្រូវ​តែ​ចេះ​​បត់បែន​ទៅ​តាម​តម្រូវ​ការ​នៃ​​​​ទីផ្សារ​ផលិតកម្ម​កុន ដែល​​នាង​ខ្ញុំ​គិត​ថា ក៏​គួរ​​​តែ​ចេះ​សម្រប​ខ្លួន​ជា​​​បណ្តើរៗ តាម​ស្ថានភាព​ផង​​ដែរ​​​​»៕​