ក្រុងហុងកុង: រូបភាពជ្រូកព្រៃយក្សឈរជើង ២ ខ្វេះធុងសំរាមត្រូវបានថតដោយកាមេរ៉ា វាពិតជាគ្មានអ្វីគួរឲ្យចម្លែកនោះទេ តែទីតាំងដែលសត្វព្រៃនេះមកដល់ ទើបជាមូលហេតុនៃកង្វល់នៅទីក្រុងដ៏ទំនើប។
ឪពុកម្ដាយដែលបារម្ភ ខណៈបានឃើញវីដេអូឃ្លីបកូនៗរបស់ពួកគេទៅសាលារៀនក្នុងក្រុងហុងកុង បានប្រទះឃើញសត្វជ្រូកព្រៃយក្សឈរជើង ២ ដោយក្បាលខំឈ្មុសឈ្មុលក្នុងធុងសំរាម ខណៈអាស្ទាវ ២ ក្បាលកំពុងឈរក្បែរនោះ។
វីដេអូដ៏គួរឲ្យស្លុតចិត្ដនេះ បង្ហោះដោយហ្វេសប៊ុកឈ្មោះ Tu Dong បានបង្កការភ្ញាក់ផ្អើលខ្លាំង។ វាត្រូវបានចែករំលែកជាង ៤៦០០ ដង និងមានអ្នកចូលទស្សនាជាង ៣០ ម៉ឺនដង គិតត្រឹមចុងសប្ដាហ៍។
អ្នកប្រើបណ្ដាញសង្គមជាង ២៥០០ នាក់ ក៏បានសរសេរលើវីដេអូនេះ ដែលភាគច្រើនបង្ហាញពីក្ដីបារម្ភចំពោះវត្ដមានជ្រូកព្រៃនៅក្បែរសាលារៀន។
រូបភាពវីដេអូបានបង្ហាញពីសកម្មភាពជ្រូកព្រៃព្យាយាមកាយសំរាមថង់ខ្មៅពីធុងសំរាម ពេលកូនរបស់វា ២ ក្បាលនៅឈរយាម។
Misaki Ceci បានសរសេរថា៖ «ជ្រូកព្រៃទាំងនេះកំពុងស្ថិតនៅខាងមុខសាលារៀន។ ខ្ញុំបារម្ភពីសាលាបឋមសិក្សា Hyung-Hyung ដែលសត្វព្រៃនេះមកក្បែរ»៕HR