ក្រុង​រី​យោ: នេះ​គឺជា​មើមដំឡូង​បារាំង​ទម្ងន់ ៨ គីឡូក្រាម ដែល​ដុះ​មក​មាន​រូបរាង​ដូចជា​ជើង​មនុស្ស។ ដំឡូង​ចម្លែក​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ប្ដី​ប្រពន្ធ​កសិករ​រស់​នៅ​ក្នុង​ភូមិ​ឋាន​ដាច់​ស្រយាល​មួយ អ្នក​ស្រី ម៉ាលី និង លោក ផូឡូ ស៊ីឃ្វីណែល នៃ​ទីក្រុង​ម៉េឡៃរ៉ូ រដ្ឋ​សានតា សានតារីណា ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល។

រូបថត​ជា​សន្លឹក​នៃ​ដំឡូង​ដ៏ចម្លែក​បានបង្ហាញ​ពី​រូបភាព​មើមដំឡូង​បារាំង​ដែលមាន​សណ្ឋាន​ដូចជា​ជើង​មនុស្ស ដោយ​មាន​ទាំង​ម្រាម​តាម​លំដាប់​លំដោយ​របស់​វា។

រូបរាង​ហាក់ដូចជា​មេជើង​ដ៏​ធំ​បំផុត​ត្រូវបាន​ស្រោប​ដោយ​ឫស ដែលមាន​លក្ខណៈ​ដូចជា​រោម ហើយ​ដំឡូង​ជើង​មនុស្ស​នេះ​មាន​កម្ពស់​ជិត​ដល់​ជង្គង់​មនុស្ស។

ដំឡូង​ជើងមនុស្ស​មាន​ម្រាម​រហូតដល់ ៦ ដែល​ប្ដី​ប្រពន្ធ​កសិករ​មួយគូ​នេះ​បាន​ដាំ​ក្នុង​សួន​បន្លែ​ក្រោយ​ផ្ទះ អម​ដោយ​ដំណាំ​បន្លែ​បង្ការ​ជា​ច្រើន​មុខ​ថែម​ទៀត។

អ្នកស្រី ម៉ាលី បាន​ប្រាប់អ្នកសារព័ត៌មាន​ថា៖ «យើង​មិន​ធ្លាប់​បាន​ឃើញ​ដំឡូង​អី​ចម្លែក​បែបនេះ​ពី​មុន​មក​នោះ​ទេ។ តាម​ដាន​មើល​ថា តើ​ពួក​យើង​នឹង​មាន​បំណង​ចង់​ធ្វើ​អ្វី​ជាមួយ​ដំឡូង​ជើង​មនុស្ស​នេះ»។

អ្នកស្រី ម៉ាលី បាន​បន្ដថា៖ «ប្រហែលជា​យើង​អាចដាក់​តាំង​បង្ហាញ បើ​មាន​មនុស្សម្នា​ចាប់​អារម្មណ៍​ចង់​ឃើញ។ ខ្ញុំ​មាន​អារម្មណ៍​រាង​រអើល​បន្ដិច នៅ​ពេល​យើង​បាន​ជីក​គាស់​វា​ដំបូង​ពី​ក្នុង​ដី»។

ជាទូទៅ កសិករ​ទាំង ២ ដាំ​បន្លែ​សម្រាប់​ប្រើប្រាស់​នៅក្នុង​គ្រួសារ តែ​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​គូ​នេះ​មិន​មាន​បំណង​ចង់​បរិភោគ​ដំឡូង​ជើង​មនុស្ស​ទម្ងន់ ៨ គីឡូក្រាម​នេះ​ឡើយ។

អ្នកស្រី និង​ស្វាមី បាន​ចូល​និ​វត្ដ​ន៍ និង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពួកគេ​បាន​ដាំដំឡូង​នៅ​ក្រោយ​ផ្ទះ ៦ ឆ្នាំ​មក​ហើយ៕HR