ភ្នំពេញ : ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ជាប់សែ​ស្រឡាយ​ចិន​ ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទីព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ ២០១៨ នេះ តារា​សម្ដែង តារា​ចម្រៀង និង​សិល្បករ សិល្បការិនី ខ្មែរ​ជា​ច្រើន បាន​គ្រង​ឈុត​សម្លៀក​បំពាក់ក្រហម​លើក​រាសី និង​រំលេច​ពិធី​សែនព្រេន​ដូនតា ជាមួយ​ផ្កា​ភ្ញី ក្រដាសសែន ​គ្រឿង​ម្ហូបអាហារ​ស្រស់ និង​ក្រៀម​ពោរពាស​សម្បូរហូរហៀ​តែម្ដង។

យោង​តាមរបាយការណ៍​ពិសេស​ដែលចុះផ្សាយ​ដោយ​ ភ្នំពេញ ប៉ុស្ដិ៍ ដែល​ដកស្រង់​​តួលេខ​ពីសមាគម​ចិន​នៅ​រាជធានីភ្នំពេញ តាម​ការ​ប៉ាន់ប្រមាណ ក្នុង​ឆ្នាំ ២០១៤ ប្រជាជន​កម្ពុជាប្រហែល​ជា​ ៧០​ ម៉ឺន​នាក់​ជា​អ្នក​ជាប់សែ​ស្រឡាយ​ចិន។ ក្នុង​ចំណោម​នោះ ក៏​មានតារា​សិល្បៈ​ល្បីៗ​របស់ប្រិយមិត្ត​ផង​ដែរ៕

ពិធីការិនី និង​តារាសម្ដែង កញ្ញា ថន លក្ខិណា។ រូបថត អ៊ីនស្តាក្រាម

កញ្ញា ថន លក្ខិណា រៀបចំ​ម្ហូបអាហារ​សែន​យ៉ាង​បរិបូរ។ រូបថត អ៊ីនស្តាក្រាម

តារាសម្ដែង និង​តារាចម្រៀង គៀត សុវណ្ណាឡាង។ រូបថត ស៊ូ វុទ្ធី/អ៊ីនស្តាក្រាម

តារាសម្ដែង ចម្រៀង និង​ពិធីករ លោក យ៉ែម សំអូន។ រូបថត អ៊ីនស្តាក្រាម

តារាសម្ដែង ម៉ូដែល និង​តារាចម្រៀងពូកែក្បាច់រាំ​ កញ្ញា ប៊េប៊ី។ រូបថត អ៊ីនស្តាក្រាម

តារាកំប្លែង រ៉ូលីន ដែល​ល្បីចេះ​ច្រៀង​ប្រើ​សម្លេង​បាន​ច្រើន​សណ្ឋាន។ រូបថត អ៊ីនស្តាក្រាម

អ្នកនាង សារ៉ាយ សក្ខណា និង​កូនស្រី គ្រង​ឈុត​ក្រហម​ថ្ងៃ​សែន​ចូលឆ្នាំចិន។ រូបថត អ៊ីនស្តាក្រាម

លោក រតនៈ ពិសិដ្ឋ ដែល​មាន​ស្បែកសម្បុរ​ស​ជ្រះ ក៏​រំលេច​ពិធីសែនតាមប្រពៃណី​ដូនតា​ចិនដែរ។ រូបថត អ៊ីនស្តាក្រាម

តារាសម្ដែង​ គឹម ច័ន្ទបរមី រំលេច​អាំងប៉ាវ​សុទ្ធ​តែក្រដាស​ប្រាក់​ដុល្លារ។ រូបថត អ៊ីនស្តាក្រាម

តារាចម្រៀង សុគន្ធ ថេរ៉ាយុ អុជធូប​បន់ស្រន់​នៅ​មុខ​ម្ហូបអាហារ​សែន។ រូបថត អ៊ីនស្តាក្រាម

ពិធីការិនី គង់ វង្ស​យ៉ាទី រំលេច​ទិដ្ឋភាព​សែន​ដូនតា​នៅ​ផ្ទះរបស់​នាង។ រូបថត អ៊ីនស្តាក្រាម

តារាម៉ូដែល និង​សម្ដែង​ កញ្ញា ទឹម រដ្ឋា និង​ក្រុមគ្រួសារ។ រូបថត អ៊ីនស្តាក្រាម

កញ្ញា ទឹម រដ្ឋា លេង​ឈុត​ក្រហម​ត្រៀម​ចូលឆ្នាំ​ចិន។ រូបថត អ៊ីនស្តាក្រាម

ពិធីការិនី កញ្ញា ឌួង ហ្សូរីដា និង​តារាសម្ដែង ឌួង ហ្សូរីម៉ា ព្រមទាំង​ក្រុមគ្រួសារ។ រូបថត ហ្វេសប៊ុក

អ្នកនាង ខ្ញុង និង​ស្វាមី នាយ កៃ ដ។ រូបថត ហ្វេសប៊ុក

អ្នកនាង កាតុ រំលេច​ពិធី​សែន​ចូលឆ្នាំ​ចិន ១៥ កុម្ភៈ។ រូបថត ហ្វេសប៊ុក

តារាសម្ដែង​រាង​តូច​ច្រឡឹង កញ្ញា ពៅ លីដា។ រូបថត ហ្វេសប៊ុក

តារាចម្រៀង កែវ វាសនា​ ភរិយា និង​កូន​ប្រុស។ រូបថត ហ្វេសប៊ុក

ពិធីការិនី​ល្បី​អ្នកនាង កែវ ចាន់និមល និង​ក្រុមគ្រួសារ រំលេច​ពិធី​សែន​​ដូនតា មានសុទ្ធតែ​បង្កង​ធំៗ​។ រូបថត ហ្វេសប៊ុក

តារាសម្ដែង​ងារ​កំពូលទឹក​ភ្នែក កញ្ញា នី មុនីនាថ។ រូបថត ហ្វេសប៊ុក

តារាសម្ដែង និង​ម៉ូដែល កញ្ញា នៅ សូនីតា។ រូបថត ហ្វេសប៊ុក

តារាចម្រៀង​ហង្សមាស លោក ឆន សុវណ្ណរាជ។ រូបថត ហ្វេសប៊ុក