ក្រុង​ញូវដែលី៖ ចាប់​ពី​សកម្មភាព​របស់​លោក វីរ៉ាត់ កូលី ឲ្យ​ភរិយា​បូលីវូដ កាត់​សក់​ រហូត​ដល់​ Ravindra Jadeja លើ​ខ្នង​សេះ កំពូល​កីឡាករ​គ្រីឃីត​​ឥណ្ឌា បង្កើត​សកម្មភាព​ប្លែកៗ​នៅ​ក្នុង​អំឡុង​ពេល​មាន​បម្រាម​បិទ​ប្រទេស​ទាំង​មូល​។

នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​កីឡា Indian Premier League (IPL) នៅ​បន្ដ​ដំណើរការ លោក កូលី បាន​ផ្ញើ​សារ​វីដេអូ​ជា​ច្រើន មាន​ទាំង​បង្ហាញ​សកម្មភាព​នៅ​ផ្ទះ ​ដោយ​ប្រាប់​ប្រជាជន​​ឲ្យ​បន្ដ​កុំ​ចេញ​ក្រៅ ដើម្បី​បញ្ឈប់​ការ​​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩។

ប៉ុន្ដែ​សំណេរ​ដែល​ទទួល​បាន​ការ​ចុច​ចូលចិត្ដ «likes» រហូត​ដល់​ជាង ១០ ម៉ឺន​ដង​នោះ គឺ​ជា​ការ​បង្ហោះ​របស់​ភរិយា​ជា​តារា​បូលីវូដ អ្នកស្រី អានូសខា សារម៉ា ដែល​បង្ហោះ​វីដេអូ​កាត់​សក់​ឲ្យ​ប្ដី​។

ស្រប​ពេល​នោះ លោក កូលី អាយុ ៣១ ឆ្នាំ បាន​សរសេរ​ឆាត​លើ​អ៊ីស្ដាក្រាម​ជាមួយ​អតីត​តារា​ភាពយន្ដ​អង់គ្លេស ខេវីន ព្យែធើសេន អំពី​អ្វី​ដែល​ពិភព​លោក​កំពុង​តែ​ប្រឈម​ និង​អ្វី​ដែល​ពួក​គេ​បាន​ឆ្លង​កាត់​អំឡុង​ពេល​​រាប់​អាន​គ្នា​នេះ​។

ខណៈ​អភិជន និង​ជនជាតិ​ឥណ្ឌា​វណ្ណៈ​កណ្ដាល​ត្រូវ​ធ្វើ​កិច្ចការ​ផ្ទះ​ខ្លួន​ឯង ដោយសារ​បុគ្គលិក​តាម​ផ្ទះ ​មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ពួក​គេ​ក៏​បាន​បង្ហោះ​វីដេអូ​បោស​ជូត​កម្រាល​ឥដ្ឋ​ផង​ដែរ​។

ការ​បិទ​ប្រទេស​ចំពោះ​ប្រជាជន ១,៣ ពាន់​លាន​នាក់​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​រាប់​លាន​នាក់​អត់​ការងារ​ធ្វើ​ និង​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ដើរ​ដោយ​ថ្មើរ​ជើង​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ទៅ​កាន់​ភូមិ​កំណើត​របស់​ពួក​គេ​។

ដោយ​បាន​បរិច្ចាគ​មូលនិធិ​ខ្លះ ជួយ​សម្រាល​វិបត្តិ ​លោក កូលី ​​សរសេរ​ថា៖ «​បេះដូង​របស់​យើង​បែក​ខ្ទេច​ខ្ទាំ​ដែល​រង​គ្រោះ​ពី​បញ្ហា​នេះ​ ហើយ​​យើង​រំពឹង​ថា ការ​រួម​ចំណែក​​របស់​យើង​​តាម​មធ្យោបាយ​នានា​ នឹង​ជួយ​សម្រាល​បន្ទុក​របស់​ពួក​គាត់​ខ្លះ​»៕ AFP/HR