ភ្នំពេញ : ក្រោយ​ពីសម្រិត​សម្រាំង​ផលិត​​អស់រយៈពេល​យ៉ាង​យូរ ទីបំផុត​ផលិតកម្ម​រ៉ុក បាន​ដាក់​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង «កែវវេទមន្ត» នៅ​រោងភាពយន្ត Prime Cineplex ផ្សារ​ទំនើប​សុវណ្ណា កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី១៦ ខែតុលា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ។

ជាមួយ​វត្តមាន​តារា​សិល្បៈ​ល្បីៗ អ្វី​ដែល​​​ការ​បំផុស​ចំណាប់អារម្មណ៍​ទស្សនិកជន​នោះ គឺ​សកម្មភាព​សម្ដែង​ថើប​មាត់​គ្នា​លើវេទិកា ដែល​ទោះជាយ៉ាងណា​បបូរ​មាត់​តារា​សិល្បៈស្រី​ប្រុស​យើង ​ត្រូវបាន​ខណ្ឌ​ចែក​ដោយ​ក្រដាស​រូប​បេះដូង ផ្ដិត​ជាប់​នូវ​ស្នាម​ក្រែម​ដ៏​ផ្អែមល្ហែម​ បន្ថែម​រសជាតិ​ដល់​កម្មវិធី​សម្ពោធ​រឿង កែវវេទមន្ត នា​ល្ងាច​នោះ។

ខ្សែភាពយន្ត​បែប​មនោសញ្ចេតនា​រយៈពេល ១ ម៉ោង ២៨ នាទី​នេះ មានការ​ចូលរួម​សម្ដែង​ដោយ អ្នក​មេម៉ាយ សុខ សោម៉ាវត្តី លោក វី យ៉ារ៉ូ កញ្ញា ស៊ឹម ស្រីនិច និង​លោក ទឹម វាយុ ព្រមទាំង​តារា​ភាពយន្ត​ជា​ច្រើន​នាក់ទៀត។

លោក អាឡិច ហ្សូរ៉ា កញ្ញា ឌី សូនីតា និងលោក វី យ៉ារ៉ូ។ហុង មិនា

រឿង កែវវេទមន្ត និយាយ​ពី​​ស្នេហា ដែល​បេះដូង​បាន​ភ្លក្ស​រសជាតិ​គ្នា និង​ភាគី​ទាំង​សង​ខាង​ចេះ​យល់ចិត្ត ផ្ដល់​កិត្តិយស និង​ផ្ដល់​ឱកាស​ឲ្យគ្នា។ ស្នេហា​ក្នុង​រឿង កែវ​វេទមន្ត កើត​ឡើង​មក​ពី​កែវ​កាហ្វេ ដែល​មាន​អំណាច​វេទមន្ត ឲ្យ​ប្រុស​ស្រី​ពីរ​នាក់​បាន​ជួបគ្នា ស្រលាញ់​គ្នា រហូត​ខ្វះ​គ្នា​មិន​បាន ប្រៀប​ដូច​កាហ្វេ និង​ទឹក។ បើ​កាហ្វេ​មាន​តែ​គ្រាប់ ទឹក​នៅ​តែ​ជា​ទឹក ស្ករ​នៅ​ដោយ​ស្ករ ទឹក​ដោះ​គោ​នៅ​ទី​ផ្សេង មិន​បាន​រលាយ​ចូល​គ្នា តើ​ធ្វើ​បែប​ណា​ទើប​កាហ្វេ​ឆ្ងាញ់​បាន?

ប្រាកដ​ណាស់​លុះ​ត្រា​តែ​យក​កាហ្វេ​លាយ​ជាមួយ​ស្ករ លាយ​ជាមួយ​ទឹក​ដោះ​គោ លាយ​ជាមួយ​ទឹក ហើយ​ក៏​មាន​កែវ​វេទមន្ត​សម្រាប់​ដាក់​កាហ្វេ​ជូន​អ្នកញ៉ាំ ទើប​ធ្វើ​ឲ្យ​កាហ្វេ​មាន​រសជាតិ​ពិសេស​សម្រាប់​អ្នក​ញ៉ាំ។

តើ​ធ្វើ​បែប​ណា​ឲ្យ​ស្នេហា​ឆ្ងាញ់​ផ្អែម​បាន​ដូច​កាហ្វេ​ឆុង​រួច?

ចម្លើយ​មាន​នៅ​ក្នុង​សាច់រឿង «កែវវេទមន្ត» ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែតុលា ឆ្នាំ២០១៨ នៅ​គ្រប់​រោងភាពយន្ត​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប៕

លោក អាឡិច ហ្សូរ៉ា ថើប​​កញ្ញា ឌី សូនីតា លើឆាក។ហុង មិនា

ក្រុម​ផលិតករ និង​តារាសិល្បៈខ្មែរ​ក្នុង​ថ្ងៃ​សម្ពោធ​រឿង កែវវេទមន្ត។ហុង មិនា

អ្នកគាំទ្រ​ចោមរោម​ថត​រូបជាមួយ​លោក វី យ៉ារ៉ូ។ហុង មិនា

ការ​រាំ​សម្ដែង​ អបអរ​ពិធីសម្ពោធ​ខ្សែ​ភាពយន្ត​រឿង កែវវេទមន្ត។ហុង មិនា

ការ​រាំ​សម្ដែង​ អបអរ​ពិធីសម្ពោធ​ខ្សែ​ភាពយន្ត​រឿង កែវវេទមន្ត។ហុង មិនា

ភ្ញៀវកិត្តិយស​ចូលរួម អបអរ​ពិធីសម្ពោធ​ខ្សែ​ភាពយន្ត​រឿង កែវវេទមន្ត។ហុង មិនា

កញ្ញា ឌី សូនីតា និង​លោក ចន អាឡិចហ្សូរ៉ា រហស្សនាម​ដៃគូ ប្រូ អេន ស៊ីស។ហុង មិនា

ការ​លេង​ហ្គេម​រាវ ដែល​មាន​តារាកិត្តិយស និង​ទស្សនិកជន​ចូលរួម។ហុង មិនា

តារាកិត្តិយស​ចូលរួម អបអរ​ពិធីសម្ពោធ​ខ្សែ​ភាពយន្ត​រឿង កែវវេទមន្ត។ហុង មិនា

តារាសម្ដែង និង​តារា​កិត្តិយស​ចូលរួម អបអរ​ពិធីសម្ពោធ​ខ្សែ​ភាពយន្ត​រឿង កែវវេទមន្ត។ហុង មិនា

វីដេអូ៖