ក្រុងដាលៀន: ខណៈ​ប្រទេស​ចិន​ប្រឈម​នឹង​ការខ្វះ​មនុស្ស​ស្រី និង​កំណើន​ពលរដ្ឋ​សក់ស​កាន់​តែ​ច្រើន ក្រុមហ៊ុន​មួយ​កំពុង​ទាក់​ទាញ​បុរសៗ​ជា​ពិសេស​អ្នក​វ័យ​ជ្រេ​ចូល​និវត្តន៍​ឲ្យ​ងាក​មក​រក​ដៃគូ​ជា​តុក្កតា​សិច ចេះ​និយាយ លេង​តន្ត្រី និង​បញ្ជា​បរិក្ខារ​ក្នុង​ផ្ទះ។

ស្ថិតនៅ​ភាគ​ឦសាន​នៃ​ទីក្រុង​កំពង់ផែ​ដា​លៀន ឃ្លាំង​ក្រុមហ៊ុន EXDOLL មាន​តុក្កតា​សិច​ដងខ្លួន​ធ្វើ​ពី​ស៊ីលី​កូន និង​សុដន់​ធំៗ តម្រៀប​គ្នា​ជា​ជួរ​រង់​ចាំ​ឲ្យ​ក្រុម​វិស្វករ​ជប់​ពួក​នាង​ឲ្យ​ក្លាយជា​នារី​មាន​ជីវិត​សិប្បនិម្មិត។

អ្នកបច្ចេកទេស​ពាក់អាវ​ពណ៌​ស បានធ្វើ​តេស្ត​តុក្កតា​សក់ទង់ដែង ពាក់អាវ​ស​ស្ដើង មើល​ឆ្លុះ​ដើម​ទ្រូង និង​កំពុង​អង្គុយ​លើ​កៅអី ជាមួយ​សំណួរ​ថា៖ «តើ​នាង​ឈ្មោះ​អី?»។

កញ្ញា​ស៊ី​លី​កូន​តម្លៃ ៤០០០ ដុល្លារ បំពាក់ WiFi និង​អាច​បញ្ជា​តាម​អ៊ីនធឺណិត រូបនេះ​បាន​បន្លឺ​ថា៖ «ខ្ញុំ​ឈ្មោះ ស៊ាវទី ប៉ុន្តែ​បងអាច​ហៅ​ខ្ញុំ​ថា អូន​សម្លាញ់​ក៏បាន។ តែ​បើ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ខ្ញុំ​អត់​ឆ្លើយ​ទេ​ណា»។

ក្នុងចំណោម​ប្រជាជន ១,៤ ពាន់​លាន​នាក់ ប្រទេស​ចិន​មាន​ចំនួន​មនុស្ស​ប្រុស ៣៣,៦ លាន​នាក់ ច្រើន​ជាង​ស្ត្រី ដោយសារ​គោល​នយោបាយ «គ្រួសារ​មួយ កូន​ម្នាក់» និង​ប្រពៃណី​ចង់​បាន​កូន​ប្រុស​បន្ត​ត្រកូល។

កន្លែង​ផលិត​តុក្កតា​សិច​នៅ​ទីក្រុង​កំពង់​ផែដាលៀន ប្រទេស​ចិន។ AFP

ដូច្នេះហើយ​ទើប​នាយក​ទីផ្សារ លោក វូ ស៊ី​ង​លាំង បាន​អះអាងថា ផលិតផល​តុក្កតា​សិច​ក្រុមហ៊ុន​លោក​នឹង​ចូល​មក​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក​បាន​លើកឡើងថា៖ «ប្រទេស​ចិន​ខ្វះ​មនុស្ស​ស្រី ដូច្នេះ​ទើប​មាន​តម្រូវការ​មនុស្ស​យន្ត​ច្រើន មិន​មែន​តែ​ក្នុង​គោល​បំណង​រួម​ភេទ​ទេ»។

លោក​អះអាងថា៖ «យើង​ផលិត​ពួកនាង​ឲ្យ​ចេះ​សន្ទនា និង​អាចជួយ​ការងារ​ផ្ទះ។ ពួកនាង​ថែម​ទាំង​អាច​បំពេញ​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ ឬ​ជំនួយការ​គ្រូពេទ្យ»។

ឆ្នាំក្រោយ​ក្រុមហ៊ុន​ដែល​លក់​តុក្កតា​សិច​ជាង ៤០០ គ្រឿង ក្នុង​មួយខែ!​នេះ​រំពឹងថា​នឹង​អាច​ផលិត តុក្កតា​សិច​បំពាក់​បច្ចេកទេស​បញ្ញា​សិប្បនិម្មិត អាច​លេង​ទឹក​មុខ ធ្វើ​ចលនា​រាង​កាយ​ដូច​មនុស្ស មាន​ប្រព័ន្ធ​ស្គាល់​សំឡេង និង​សន្ទនា​ដោយ​ប្រើ​កែវ​ភ្នែក​ជាមួយ​មនុស្ស។ យ៉ាង​ណា​មិញ ក្រុមហ៊ុន​ក៏​នៅ​រក្សា​គោល​ការណ៍​រូប​សម្រស់​ដូច​មនុស្ស គឺ​មុខ​មាត់​ស្អាត គូទ សុដន់ ធំៗ និង​ដង​ខ្លួន​សិចស៊ី៕