ក្រុង​តូក្យូ : អ្នក​ខ្លះ​ថា វា​មាន​ក្លិន​ឈ្ងុយ ខណៈ​អ្នក​ខ្លះ​ថា ស្អុយ​ណាស់​។ ទោះ​ទុរេន​ជា​ផ្លែ​ឈើ​ ដែល​ចាត់​ទុក​ថា​បានផ្ដល់​សុខុមាល​ភាព​ដល់​អ្នក​ទទួលទាន​យ៉ាង​ណា​ក៏​ដោយ ក៏​វា​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន ដូចជា ជំងឺ​លើស​ឈាម ដាច់​សរសៃ​ឈាម​ និង​ស្លាប់ជាដើម​។

របាយ​ការណ៍​ខ្លះ​អះអាង​ថា ការ​ទទួល​ទាន​ទុរេន​រួម​នឹង​គ្រឿង​ស្រវឹង​អាច​បង្ក​ឲ្យ​ស្លាប់​។ ប៉ុន្តែ​​អ្នក​វិទ្យា​សាស្ដ្រ​អះអាង​ថា វា​មិន​ពិត​ទេ តែ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ផង​ដែរ​។ ខាង​ក្រោម​នេះ​ជា​ចំណេះ​ដឹង​ខ្លះ​ៗ​ស្ដីពី​ឥទ្ធិពល​ទុរេន និង​គ្រឿង​ស្រវឹង​។

១. សមាស​ធាតុ​ក្នុង​ផ្លែ​ទុរេន​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ស្រា​ស្រវឹង​ខ្លាំង​

ច្បាស់​ណាស់ ត្រៀម​ខ្លួន​ឲ្យ​គេ​គ្រា​ទៅ បើ​អ្នក​ចង់​សាក​ល្បង​វត្ថុ​ទាំង​ពីរ​នេះ​រួម​។ កាល​ពី​ឆ្នាំ​២០០៩ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ត្សូគូបា ប្រទេស​ជប៉ុន បាន​រក​ឃើញ​ថា មនុស្ស​ជា​ច្រើន​ដែល​រោល​ក្រហម​មុខ ញ័រ​បេះដូង រងាក់រងើក​ និង​ក្អួត​ចង្អោរ​ ខណៈ​ទទួលទាន​គ្រឿង​ស្រវឹង​ និង​ផ្លែ​ទុរេន​។

ពួកគេ​ក៏​បាន​រក​ឃើញ​​ថា ទុរេន​ផ្ទុក​សារធាតុ​ស្ពាន់​ធ័រឈ្មោះ Diethyl Disulfide ដែល​បង្អាក់​ការ​រំលាយ​ជាតិ​អាកុល​ក្នុង​រាងកាយ​។ ដោយ​ឥត​មាន​សមត្ថភាព​រំលាយ​ជាតិ​អាកុល​នេះជាតិ​ពុល​នឹង​រត់​តាម​សរសៃ​ដោយ​សេរី​។

២. បង្កើន​ជាតិ​ពុល​ក្នុង​ខ្លួន​ពេល​ទទួល​ទាន​ទុរេននិង​​គ្រឿង​ស្រវឹង​ពេល​បុគ្គល​ម្នាក់​ទទួ​ល ទាន​គ្រឿង​ស្រវឹង សារធាតុ​អេតាន​ពី​គ្រឿង​ស្រវឹង​ប្រែ​ទៅ​ជា​ជាតិ​ពុល​ចូល​ក្នុង​ថ្លើម​តាម​រយៈ «​​អង់ហ្ស៊ីម​​អាក្រក់​»​ ឈ្មោះ Alcohol Dehydrogenase។ ប៉ុន្ដែ​ «​អង់ហ្ស៊ីម​ល្អ» ឈ្មោះ Aldehyde Dehydrogenase នឹង​បំលែង​ជាតិពុល​ទាំង​នេះ​ទៅ​ជា​សារធាតុ​គ្មាន​គ្រោះ​ថ្នាក់​ ដូចជាអាស៊ីដ​ខ្លាញ់ ឬ​កាបោន​ឌីអុកស៊ីត​ជាដើម​។

ជា​អកុសលពេល​អ្នក​ទទួល​ទាន​ទុរេនជាតិ​ស្ពាន់​ធ័រពី​ផ្លែ​ឈើ​បែរជា​រារាំង​​សមត្ថភាព «អង់ហ្ស៊ីមល្អ​» បំលែង​ជាតិ​ពុល​ទៅ​ជា​សារធាតុ​គ្មាន​គ្រោះ​ថ្នាក់​។ ដូច្នេះ វា​បាន​បង្កើន​ជាតិ​ពុល​ក្នុង​រាងកាយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​។

៣. គ្មាន​ភ័ស្ដុតាង​វិទ្យា​សាស្ដ្រ​ភ្ជាប់​ទំនាក់​ទំនង​ទុរេន​ និង​គ្រឿង​ស្រវឹង​ទៅ​នឹង​មរណភាព​ដំណឹង​ល្អ​គឺថាការ​សិក្សា​របស់​ សាកលវិទ្យា​ល័យ​នេះ​លើ​កណ្ដុរ ២០០ ក្បាល​មិន​ធ្វើ​ឲ្យ​សត្វ​ណាមួយ​ងាប់​ទេ​។

ប៉ុន្ដែ​គេ​មិន​ដឹង​ថាកណ្ដុរ​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន​យ៉ាង​ម៉េច​ឡើយ​។ មិន​ថាវា​ឈឺ​ពោះញ័រ​ខ្លួនក្ដៅ​ទ្រូង ឬ​តប់​ប្រមល់​យ៉ាង​ណា​នោះទេ​។ អាការ​ទាំង​នេះមិន​ត្រូវបាន​សិក្សា​នោះទេ​ ដែល​ភាគ​ច្រើន​មនុស្ស​តែ​ងតែ​ជួប​បទពិសោធ​ផ្ទាល់​។

៤. ទោះ​គ្មាន​ភ័ស្ដុតាង​ ​តែមាន​អ្នក​ស្លាប់​ពាក់​ព័ន្ធ​នឹងទុរេន​ការពាក់​ព័ន្ធ​សំដៅ​លើ​សុខភាព​មុន​ទទួល​ទានដូចជាជំងឺ​បេះដូង ឬ​លើស​ឈាម​ ឬ​ទឹក​នោម​ផ្អែម​។

ជាក់ស្ដែងបុរស​វ័យ ៦០ ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្រោយ​ទទួល​ទាន​ទុរេន​ច្រើន​ពេក​។ ប្រភព​បាន​ឲ្យ​ដឹងថា បុរស​នោះ​កើត​ជំងឺ​លើស​ឈាម​។ ករណីមួយ​ទៀតកើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ដែល​បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​បាន​ស្លាប់​ក្រោយ​ពី​ទទួល​ទាន​ទុរេន​ច្រើន​ បន្ទាប់​ពី​កូកា​កូឡា​។

បើ​អ្នក​មាន​បញ្ហាសុខភាពគួរ​តែ​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​ បើ​ចង់​ទទួល​ទាន​ទុរេន​ ឬ​/និង​បន្ថែម​គ្រឿង​ស្រវឹង​។ បើ​អត់​មាន​បញ្ហា​សុខភាព​អ្វី​ទេអ្នក​គួរ​តែ​ប្រយ័ត្ន​។ ជម្រើស​ល្អទទួល​ទាន​ក្នុង​បរិមាណ​សម​ល្មម​ និង​ព្យាយាម​កុំ​ទទួល​ទាន​ទុរេន និង​គ្រឿង​ស្រវឹង​តំណាល​គ្នា​។ ការពារ​ប្រសើរ​ជាង​ព្យាបាល​៕ HR

ប្រភព www.worldofbuzz.com