ក្រុងញូវយ៉ក: និយាយពីពណ៌សម្បុរដែលលោកអ្នកចូលរួម។ Bluebelle តម្លៃ ៥,៧៥ ដុល្លារ នៅភោជនីយដ្ឋានថៃ Kay’s Boutique Cafe ក្នុងក្រុងញូវយ៉ក ជាភេសជ្ជៈពណ៌ខៀវខ្ចីផ្សំឡើងពីទឹកដូង តែផ្កាកណ្ដឹងខៀវ។
ប៉ុន្ដែវាកាន់តែអស្ចារ្យពេលអ្នកបន្ថែមទឹកក្រូចឆ្មាចូល។ ភេសជ្ជៈនេះបានប្រែពណ៌ពីសម្បុរខៀវទៅជាពណ៌ស្វាយ ដែលជាប្រតិកម្មគីមីរវាងទឹកក្រូចឆ្មា និងស្លឹកផ្កាតែ។
មេចុងភៅ និងជាម្ចាស់ហាង Pavitra Kobkulsuwan ដែលបានបើកភោជនីយដ្ឋានលើវិថី 240 Mulberry St កាលពីខែថ្ងៃទី៣០ ខែមិថុនា បានជ្រើសរើសផ្កាតែដោយសារដើមវល្លិ៍កណ្ដឹងខៀវពិតជាពេញនិយមខ្លាំងនៅប្រទេសថៃ។
អ្នកស្រី Kobkulsuwan អ្នកមកពីក្រុងបាងកក បានប្រាប់ The Post ថា៖ «វាបានកកើតឡើងដោយការផ្សំគ្រឿងចៃដន្យប៉ុណ្ណោះ»។ អ្នកស្រី ពិតជាចូលចិត្ដនូវប្រតិកម្មបែបធម្មជាតិនេះណាស់៕ HR
ប្រភព៖ nypost.com