ក្រុង​តូរ៉ុនតូ: ស្ដ្រី​ឥឡូវ​ផលិត​ថូ​ផ្កា​ពី​គំរូ​រូប​ភាព​សុដន់​របស់​ខ្លួន​ឯង​ដើម្បី​អបអរ​ពី​ភាព​សម្បូរ​បែប​នៃ​រាង​កាយ​ស្ដ្រី​។ វិចិត្រករ​ផលិត​ថូ​រូប​សុដន់​ នាង អេមម៉ា លូវ ចាប់​ផ្ដើម​ទំនោរ​ថ្មី​នេះ​ពេល​នាង​រចនា​ថូ​មួយ​ ដោយ​ប្រើ​សណ្ឋាន​សុដន់​ផ្ទាល់​ខ្លួន​ សម្រាប់​ជា​កាដូ​ឲ្យ​មិត្ដប្រុស​នៅ​ថ្ងៃ​បុណ្យ​គ្រីស​ស្មាក់​។

ពេល​កាដូ​ផ្ទាល់​ខ្លួន​ប្រែ​ក្លាយ​ជា​វត្ថុ​ពេញ​និយម​ នាង លូវ ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន Pot Yer Tits Away Luv ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​បំណង​​បង្ហាញ​នូវ​ទ្រង់​ទ្រាយ​សុដន់​ជា​ច្រើន​ប្រភេទ​។

លើ​អ៊ីន​​ស្ដាក្រាម ដែល​ កញ្ញា លូវ បាន​ចែក​រំលែក​រូបភាព​ស្នាដៃ​ថ្មី​ៗ​បំផុត​ បាន​ច្នៃ​បន្ថែម​នូវ​ស្លាក​ស្នាម​អាចម៍​រុយ ក្រវិល​ និង​សណ្ឋាន​ប្លែក​ៗ​ទៅតាម​សុដន់​ពិត​ ដែល​ក្រុមហ៊ុន​មាន​អ្នក​គាំទ្រ​​ជាង ៤៥០០០ នាក់​។

រូប​រាង​សុដន់​លើ​ថូ​ឆ្លុះ​បញ្ចាំងពី​ទម្រង់​សុដន់​ពិត​ ដែល​ស្ដ្រី​អាច​ស្វែង​រក​​ពី​ភាព​ជាក់​ស្ដែង​របស់​ខ្លួន​ឯង​ ឬ​ភាព​វិសេស​របស់​ខ្លួន​។ យោងតាម​វេបសាយ​ បេសកកម្ម Pot Yer Tits Away Luv ចង់​ផលិត​ថូ​ផ្កា​ដែល​ស្ដែង​ចេញ​ពី​ភាព​វិសេស​របស់​ស្ដ្រី​ ដោយ​មិន​ខ្វល់​ពី​រូប​រាងទំហំភេទ ឬ​ពណ៌​សម្បុរ​។

ពេល​ប្រជា​ប្រិយ​ភាព​ក្រុមហ៊ុន​កើន​ឡើង ស្ដ្រី​ចាប់​ផ្ដើម​កុម្ម៉ង់​ផលិត​ថូ​ដោយ​ប្រើ​ទម្រង់​​សុដន់​ផ្ទាល់​ខ្លួន​ ដែល​កញ្ញាលូវអាច​ផ្គាប់​អតិថិជន។ អតិថិជន​ក៏​អាច​ទិញ​ថូ​ផលិត​ស្រាប់​ដែល​បង្ហាញ​ពី​ទម្រង់​សុដន់​ប្លែក​ៗ​។

ក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនាវដ្ដីBricksកញ្ញាលូវបាន​ពន្យល់​ថា​៖ «​វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​វិសេស​ ដែល​ថូ​នីមួយ​ៗ​សុទ្ធតែ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា»។

ដើម្បី​ផលិត​ថូ​ ដែល​ត្រូវ​ចំណាយ​ពេល​ពី ២០ ទៅ ៤៥ នាទី កញ្ញា លូវ ​បាន​ប្រើ​ដីឥដ្ឋ​ហាល​ រួច​ប្រើ​ទឹក​ថ្នាំគូរ​។ ក្រោយ​ពី​ហាល​ស្ងួតនាង​បាន​បន្ថែម​ភាព​លម្អិត​ផ្សេង​ៗ ដូចជាចុង​សុដន់ ភ្លឺ (ជំងឺ​សើ​ស្បែក​) ចោះ​ពាក់​ក្រវិលសាក់ អាចម័​រុយ ឬ​ស្លាក​ស្នាម​ផ្សេង​ៗ​ទៅតាម​ភិន​ភាគ​ជាក់ស្ដែង។

រូប​សណ្ឋាន​សុដន់​ដ៏​សម្បូរ​បែប​នេះ ត្រូវបាន​យក​លំនាំ​តាម​ថាមពលពិសេសរបស់​កញ្ញា លូវ «​សុដន់​ទាំង​អស់​សុទ្ធតែ​ធម្មតា​»។ ថូ​ទាំង​នេះ​មាន​រូប​សណ្ឋាន​ប្លែក​ៗ​ និងលក់​ក្នុ​ង​តម្លៃ​ពី ២៥ ទៅ ៤០ ផោន​ (ជាង ១៣ ម៉ឺន​រៀល ទៅជាង ២១ ម៉ឺន​រៀល​)​។

ថ្វីដ្បិតតែ​ Pot Yer Tits Away Luvទទួល​ធ្វើ​តាម​តម្រូវ​ការ​អតិថិជន​យ៉ាង​ណា​ក៏​ដោយ ក៏​អតិថិជន​នោះ​ត្រូវ​មាន​អាយុ​លើស​ពី ១៨ ឆ្នាំដោយ​ពេល​នេះ​ក្រុមហ៊ុន​មិន​ទទួល​ការ​កុម្ម៉ង់​ថ្មី​ៗ​ឡើយពីព្រោះ​តម្រូវ​ការ​ច្រើន​លើស​លប់​ពេក​៕ HR

ប្រភព: www.independent.co.uk