ក្រុងកាត់ថ្មាន់ឌូ: ក្រុម​អ្នកស្ម័គ្រចិត្ត​នេ​ប៉ាល់ ១៥០ នាក់​បាន​ប្រើ​ពេល​វេលា​ជាច្រើន​ថ្ងៃ​ក្នុងការ​បង្កើត​ផែនទី សមុទ្រ​មរណៈ ដោយ​ប្រើ​ប្រាស់​នូវ​ថង់​ប្លាស្ទិក​រាប់​សិប​ម៉ឺន ក្នុង​គោល​បំណង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ក៏​ដូចជា​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​បំពុល​បរិស្ថាន​មហា​សមុទ្រ។

ក្រុម​អ្នកស្ម័គ្រចិត្តក្មេងៗបាន​ចង​ថង់​ប្លា​ស្ទិ​ក​ចម្រុះ​ពណ៌ ១០ ម៉ឺន​ថង់ នៅ​លើ​បង្គោល​លោហៈ​ប្រវែង ២០ ម៉ែត្រ និង​កម្ពស់ ៥ ម៉ែត្រ នៅ​ចំ​កណ្ដាល​ទីក្រុង​កាត់ថ្មាន់ឌូ។

បរិមាណ​ផលិត​ថង់​ប្លា​ស្ទិ​ក​ទូទាំងពិភពលោក​បាន​កើនឡើង​ដោយ ១ ឆ្នាំ​ជាង ៤០០ លាន​តោន​ឯណោះ។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នេប៉ាល់​បាន​ដើរ​ប្រមូល​ថង់​ចាស់ៗ តាម​សាលារៀន និង​ទីសាធា​រណៈ ដោយ​ប្រើប្រាស់​ពេល​អស់​ជាច្រើន​ខែ។ ពួកគេ​រំពឹង​ថា កិច្ចការ​នេះ​នឹង​អាច​បំបែក​កំណត់ត្រា របស់​សិង្ហបុរី កាល​ពី​ឆ្នាំ ២០១២ ដោយ​ប្រើ​ថង់​ប្លាស្ទិក ៦៨ ០០០ ថង់ ធ្វើ​ជា​ចម្លាក់​រូប​សត្វ​មឹក៕