ក្រុងសាក្រាមេតូ: អ្នកបង្កាត់ពូជពស់នៅ Florida ម្នាក់ បានទទួលសមិទ្ធផលពស់ថ្លាន់ក្បាលពីរមួយ ដែលមានក្បាលដាច់ដោយឡែកពីគ្នា។ ពស់នេះ ដែលមានអាយុ ២ សប្ដាហ៍ ត្រូវបានថតរូបភាពនៅក្នុងកម្មវិធីទូរទស្សន៍ National Geographic។
National Geographic រាយការណ៍ថា ពស់ថ្លាន់កើតមកមានក្បាលពីរ ដែលប្រើរាងកាយរួម។ ក្បាលទាំងពីរអាចញែកពីគ្នាដាច់ស្រឡះ និងមានអណ្ដាតលានភ្លឹបភ្លែតផ្ទាល់ខ្លួន។
ស្ថិតនៅការិយាល័យជំនាញថែទាំសត្វកម្រ និងបុគ្គល វេជ្ជបណ្ឌិត ឡូរ៉េន ធៀលេន បានត្រួតពិនិត្យក្បាលទាំងទ្វេរបស់វា។ ការថតស្គេន X-ray បានបង្ហាញថា វាមានបេះដូងដែលប្រតិបត្ដិការមុខងារពីរផ្សេងគ្នា។ ពស់ក្បាលពីរ ទំនងជាមានគ្រឿងក្នុងរួម។
វេជ្ជបណ្ឌិត ធៀលេន បានបន្ដថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលពេលឃើញពស់ក្បាលពីរនេះ មានបេះដូងពីរផងដែរ។ ប៉ុន្ដែវាពិតជាអស្ចារ្យដែលបានដឹងថា ក្បាលភ្លោះអាស៊ីនេះពិតជាពស់ពីរផ្សេងគ្នាតែរួមសម្បកខ្លួនមួយ»។
វេជ្ជបណ្ឌិត បានលើកឡើងពីជោគវាសនាពស់ក្បាលពីរនេះថា៖ «ថ្វីដ្បិតតែពស់ក្បាលពីរនេះមិនអាចមានជីវិតរស់បានយូរយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍ខ្លះថា វាអាចរស់ដល់ពេញវ័យ។ ដូច្នេះ យើងនឹងរង់ចាំមើលថា តើមានអភូតហេតុអ្វីខ្លះ»៕ HR
ប្រភព Dailymail.co.uk