ក្រុងម៉ានីល: និយាយ​ស្មោះត្រង់​អស់​ពី​ចិត្ដ! ការ​ស្វែងរក​បន្ទប់​ទឹក​ស្អាត និង​មាន​ក្លិន​ប្រហើរ​នៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ ពិត​ជា​លំបាក តែ​មាន​មួយ​កន្លែង​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ហាក់បី​ដូចជា​ស្ដេច។

ជាទូទៅ គ្មាន​នរណា​ជឿថា វា​ពិត​ជាមាន​មែន​នោះ​ទេ តែ​ថ្មីៗ​នេះ រូបភាព​បន្ទប់​ទឹក​ដ៏​ល្អ​ឯក​នៅ​ក្នុង​ខេត្ដ​Quezon ប្រទេស​ហ្វីលីពីន បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

បន្ទប់​បង្គន់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​ប្រទេស​ហ្វីលីពីន​អាចមាន​លក្ខណៈ​ខុស​ប្លែក​ពី​បន្ទប់​បង្គន់​ដទៃ​ទៀត ទោះ​បង្គន់​នៅ​ស្ថានីយ​ប្រេង​សែល​ក្នុង​ទីក្រុង​ប៊ូហូល ខេត្ដ​តាកប៊ីឡរ៉ាន់ ដែល​បំពាក់​សង្ហារិម​ឈើ ធ្នើរ​សៀវភៅ និង​មាន​ទាំង​ទូរស័ព្ទ​ក្បែរ​ចាន​បង្គន់។

ប៉ុន្ដែ​គ្មាន​នរណា​ដឹង​ច្បាស់​ថា ប្រទេស​ដែន​កោះ​នេះ​រៀបចំ​បន្ទប់​បង្គន់​សាធារណៈ​សម្រាប់​ស្វាគមន៍​ពូជពង្ស​រាជា​រហូត​ដល់​មាន​រូបភាព​ជា​ច្រើន​សន្លឹក​ចេញ​ពី​ស្ថានីយ​ប្រេង Petron ខេត្ដ Quezon ទើប​ភ្លឺ​ភ្នែក។

ជួនកាល អ្នកខ្លះ​រចនា​បន្ទប់​បង្គន់​ផ្ទាល់ខ្លួន​ជា​បន្ទប់​ស្ដេច តែ​បង្គន់​នៅ​ស្ថានីយ​ប្រេង​នេះ​បាន​ឌីហ្សាញ​ឲ្យ​ចេញ​ជា​បល្ល័ង្ក​រាជា​ដ៏​ស្រស់​ស្អាត។ វា​តុបតែង​ដោយ​ជញ្ជាំង​មាស ពិតាន​ក្បាច់​ក្បូរ​ជាមួយ​អំពូល​រំយោល កញ្ចក់​រចនាប័ទ្ម​ដ៏​ល្អ​ឯក និង​តួ​កៅអី​រាជា​ឈើ​បំពាក់​ចាន​បង្គន់។

ស្ថានីយ​ប្រេង Petron ពិតជា​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ដូច​ស្ដេច​ពិត៕HR