ក្រុងហាណូយ: កន្លងមកមិនយូរប៉ុន្មានបាយសមួយចានគឺជាក្ដីសុបិនសម្រាប់ពលរដ្ឋវៀតណាមភាគច្រើន។ កសិករដែលប្រើញើសឈាមខ្លួនលើដីស្រែ និងអ្នកក្រុងក៏ពុះពារត្រូវបង្ខំចិត្ដលាយបាយសជាមួយក្ដួច ពោត ឬដំឡូងជ្វាក្រៀម នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ សម័យក្រោយសង្គ្រាមដែលក្មេងជំនាន់ថ្មីរបស់វៀតណាមពិបាករកបាយចម្អែតក្រពះ។
វាជាវេលាដែលការប្រមូលផលស្រូវអង្ករមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុក ដោយមិនគិតដល់ការនាំចេញអ្វីឡើយ។ បាយមួយគ្រាប់ៗត្រូវបានទទួលទានយ៉ាងសន្សំសំចៃបំផុត និងត្រូវបានចាត់ទុកជាត្បូងអាចទំពាបានដ៏មានតម្លៃ។
សុភាសិតវៀតណាមបានបង្រៀនកូនចៅជំនាន់ក្រោយថា៖ «អ្នកដែលអាចកាន់បាយ ១ ចានក្នុងដៃ គ្រប់គ្រាប់អង្ករដ៏ឈ្ងុយឈ្ងប់កើតឡើងពីញើមឈាមដ៏សែនលំបាក»។
បច្ចុប្បន្នវៀតណាមជាប្រទេសនាំចេញអង្ករច្រើនលំដាប់ទី ២ ក្នុងលោកបន្ទាប់ពីប្រទេសថៃ ហើយពលរដ្ឋតិចតួចបំផុតដែលខ្វះខាតបាយហូប តែនោះមិនមែនមានន័យថាវៀតណាមត្រូវខ្ជះខ្ជាយមាសនេះឡើយ។
កុមារដែលធំធាត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ចងចាំថាបាយកកតែងតែជាអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសា។ បាយក៏ជាអាហារចម្បង ហើយបាយកកដែលបន្សល់ទុកឆ្លងថ្ងៃអាចយកមកឆាពី ១៥ ទៅ ២០ នាទីបង្កើតជាមុខម្ហូបថ្មីយ៉ាងពេញនិយម។
ខណៈបាយឆាពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន រហូតក្លាយជាមុខម្ហូបចម្បងមួយក្នុងទីក្រុងរីសតឆ្នេរ ញ៉ាត្រាង វាក៏ពិតជាមានភាពល្បីល្បាញខ្លាំង។ នៅក្រុងញ៉ាត្រាង បើអ្នកមិនចូលចិត្ដបាយឆាទេ អ្នកប្រាកដជាគ្មានបាយហូបឡើយ។
ភាពវិសេសរបស់បាយឆាក្រុងញ៉ាត្រាង វាជាគ្រឿងសមុទ្រ។ លាយជាមួយមឹក បង្គា និងគ្រំ បាយឆាគ្រឿងសមុទ្រមិនចាញ់មុខម្ហូបប្រពៃណីផែលឡា អេស្ប៉ាញឡើយ។
ផែលឡា មានបាយចម្អិនក្នុងខ្ទះជាមួយគ្រឿងសមុទ្រ តែបាយមានភាពស្រួយ៕ vns/HR