ស្ដ្រីម្នាក់ត្រូវគេសើចចំអកយ៉ាងខ្លាំងចំពោះការខិតខំសម្អាតបន្ទប់ទឹកបុរសនៅកន្លែងធ្វើការ តែនារីៗមិនដឹងពីមូលហេតុនេះឡើយ។ នាងមានភារៈជាអ្នកសម្អាតចានបង្គន់សម្រាប់នោមបុរស តែបុរសៗនៅក្រុមហ៊ុនមានអារម្មណ៍ស្រឡាំងកាំងក្រោយពីប្រទះឃើញអ្វីដែលនាងបានធ្វើ។
បុរសម្នាក់បានចែករំលែករូបភាពពីស្នាដៃការងាររបស់បុគ្គលនារីលើបណ្ដាញសង្គម Reddit ដោយបានសរសេរថា៖ «សហការីជានារីមិនអាចយល់ពីមូលហេតុដែលយើងកំពុងតែសើចចុកពោះអំពីកិច្ចខិតខំប្រឹងប្រែងសម្អាតបន្ទប់ទឹកបុរសនេះទេ»។
បុរសជាច្រើនបាននាំគ្នាសើចនាង តែនារីៗគិតមិនយល់ពីដើមចមដែលនាំឲ្យផ្ទុះសំណើចនេះឡើយ។ ខណៈសម្អាតបន្ទប់ទឹក នាងបានដាក់ក្រដាសរមូលមួយដុំក្បែរចានបង្គន់នោម។ ប៉ុន្ដែបុរសៗគិតថា វាមិនចាំបាច់ ដោយសារពួកគេភាគច្រើនគ្រាន់តែរលាស់ពេលនោមរួចប៉ុណ្ណោះ។
អ្នកប្រើ Reddit បានសរសេរថា៖ «គួរតែឲ្យពិន្ទុនាង A+ ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។ នាងមានបំណងល្អមែនទែន»។ ម្នាក់ទៀតសរសេរថា៖ «នាងគ្រាន់តែគិតថា បុរសៗប្រាកដជាត្រូវជូតវាដែរ។ អីក៏ទំនងម្ល៉េះ»។
យ៉ាងណាមិញ នារីជាច្រើនមិនច្បាស់ពីមូលហេតុទាំងនេះ។ អ្នកប្រើប្រាស់ម្នាក់បានបន្ដថា៖ «មែនទែនទៅ! ខ្ញុំខំសម្លឹងមើលមួយសន្ទុះដើម្បីស្វែងរកពីមូលហេតុនៃបញ្ហា។ ខ្ញុំសន្មត់ថា បុរសៗមិនជូនសម្អាតលិង្គក្រោយពីនោមរួចឡើយ មែនទេ?»។
ស្ដ្រីម្នាក់ទៀតបន្ថែមថា៖ «មាននរណាអាចពន្យល់ពីមូលហេតុនាំឲ្យរូបភាពនេះគួរឲ្យអស់សំណើចយ៉ាងនេះដែរទេ? ខ្ញុំមិនយល់ទេ»។
ប៉ុន្ដែបុរសតិចតួចបែរជាមានទស្សនៈគាំទ្រចំពោះគំនិតបុគ្គលិកនារីទៅវិញ។ បុរសម្នាក់សរសេរថា៖ «នៅមានបុរសត្រូវការជូតវាដែរ។ ខ្ញុំចូលចិត្ដធ្វើឲ្យប្រាកដថា ខោទ្រនាប់ខាងមុខរបស់ខ្ញុំនឹងមិនដិតដាមជាមួយតំណក់ទឹកនោមនោះទេ»៕ HR /ប្រភព mirror.co.uk