ភ្នំពេញ: ថ្មីៗរឿង​ស្នេហ៍​ខុស​វ័យ​រវាង តារា​សម្តែង​ដើមទ្រូង​សិច​ស៊ីយ៉េៗ ងារ​នាង​កាកី កញ្ញា សាន សុ​ម៉ាលី និង ប្រុស ខួច ក៏​ផ្ទុះឡើង​កក្រើក​លើ​វិថី​សិល្បៈ ក្រោយពី​បញ្ចប់​ចំណង​ស្នេហ៍​កំបាំង​ភ្នែក​មហាជន៤ឆ្នាំ។

តែ​កញ្ញា សាន សុ​ម៉ាលី បកស្រាយ​កែ​ស្ថានការណ៍​ស្នេហ៍​ខុស​វ័យ​ថា ត្រឹម​ជា​អ្នក​រាប់អាន​គ្នា​ធម្មតា រំពេច​នេះ​ប្រុស​ខួច ក៏​បញ្ចេញ​រូបភាព​ស្ត្រី​ស្អាត​វ័យក្មេង​ធ្វើ​ខួប​ឲ្យ និង​ភាព​រីករាយ។

នៅ​ជុំវិញ​រឿង​ស្នេហ៍​ខុស​វ័យ សម្ងំ​បង្កើត​អនុស្សាវរីយ៍​ជាមួយគ្នា​ស្ងាត់​រំលង​វេលា​ ៤ ឆ្នាំ ជាមួយ​តារា​សម្តែង​វ័យក្មេង​នាម ប្រុស​ខួច នេះ ក៏ត្រូវ​បាន ស្រី​ស្រស់ សាន សុ​ម៉ាលី ឡើង​ធ្វើការ​បកស្រាយ​នៅ​កម្មវិធី​សម្ភាស​តារា បង្ហោះ​នៅលើ​បណ្តាញ​សង្គម ដោយ​ការផ្តល់​បទ​សម្ភាស​នោះ តារា​ស្រី​ងារ នាង កាកី នាង​ក៏បាន​អះអាងថា៖ «រវាង​នាង​ខ្ញុំ និង​ប្រុស​ខួច មិនមាន​អ្វី​ដូចដែល​គេ​ល្បី​ថា ជា​គូស្នេហ៍​ខុស​វ័យ​នោះទេ ។ អ្វីដែល​ពួកយើង​មាន​ជាមួយគ្នា​រយៈពេល​បួន​ឆ្នាំនេះ គឺជា​អ្នក​រាប់អាន​គ្នាធម្មតា»។

តែ​យ៉ាងណា តារា​ដើមទ្រូង​សិច​ស៊ី សាន សុ​ម៉ាលី ក៏​អះអាង​ហើយ​អះអាង​ទៀង​ថា រូបនាង​គឺជា​អ្នក​ជួយ​ឲ្យ​ប្រុស​ខួច មានឈ្មោះ​បោះ​សំឡេង និង​មាន​ការងារ​ធ្វើ​ក្នុង​សិល្បៈ ដោយ​នាង​បញ្ជាក់ថា៖ «បើ​និយាយ​ខ្ញុំ​ជា​អ្នកមានគុណ លើ​ការងារ​សិល្បៈ ប្រុស​ខួច នេះ​មាន តែបើ​និយាយថា ខ្ញុំ​និង​គាត់​សម្ងំ​បង្កើត​ស្នេហា​ជាមួយគ្នា​បួន​ឆ្នាំ​នោះ​អត់​ទេ»។

តែ​យ៉ាងណា​ការបកស្រាយ​របស់ ប្រុស​ខួច ជាប់​ងារ​ជា​អតីត​ប្រុស​ស្នេហ៍​វ័យក្មេង​របស់​នាង សាន សុ​ម៉ាលី ហាក់​មានន័យ​ផ្សេង​ពី​ការអះអាង​របស់ កញ្ញា សាន សុ​ម៉ាលី ទោះជា​លោក​មិន​និយាយចំៗក៏ដោយ។

តារា​សម្ដែង​រូ​បង​សង្ហា ប្រុស​ខួច បាន​និយាយថា៖ «កាលដែល​យើង​បែក​គ្នា​នេះ គឺ​អស់​និស្ស័យ ហើយ​និស្ស័យ​នេះ មិនអាច​ឲ្យអ្វីៗដែល​កន្លង៤ឆ្នាំនេះ​វិល​រកគ្នា​វិញ​បានទេ»។

ក្នុង​សំដី​ដែល​អះអាង​ហើយ​អះអាង​ទៀតថា «ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​ចូល​សិល្បៈ​បាន​គាត់​ជួយ​មែន» ប៉ុន្តែ​ប្រុស​ខួច ក៏​ពោល​ដែរ​ថ៖ «បួន​ឆ្នាំ​ខ្ញុំ​ក៏​ស្គាល់​ចរិត​គាត់​ច្បាស់​ដែរ អ៊ីចឹង​ការដែល​អស់​និស្ស័យ ហើយ​គ្មាន​ថ្ងៃ​ភ្ជាប់​និស្ស័យ​គ្នា​វិញ​នោះ​ក៏​ល្អ​ដែរ ដើម្បី​អនាគត​ទាំងអស់គ្នា»។

តែ​រំពេច​ពី​បង្ហាញ​ជំហ​ស្រី​ប្រ​កែ ប្រុស​ប្រកាន់​ចរិត​ប្រុស​ស្អា​ត់​នោះ ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ប្រុស​ខួច ក៏​លេចឡើង​នូវ​រូបភាព​ស្រីក្មេង​រូប​ស្រស់ស្អាត ជូន​នំ​ខួបកំណើត​ក្នុង​ជាមួយ​ភាពស្និទ្ធស្នាល ដែល​ភ្ជាប់​ដោយសារ​ប្រុស​ខួច រៀបរាប់​ក៏​ក្នុងន័យ​ផ្អែមល្ហែម​ថា៖ «អរគុណ សំណព្វចិត្ត នី​នី និង​អរគុណ សម្រាប់​ក្តី​ស្រឡាញ់ »។

តាមរយៈ​រូបភាព និង​សារ​នេះ ក៏ត្រូវ​បាន គេ​លើ​មក​និយាយ​យ៉ាង​រន្ទឺ​ថា «អីយ៉ា ប្រុស​ខួច បែប​ស្រី​ចាស់​មិនបាន ប៉ុន្មាន បង្អួត​ស្នេហ៍​ស្រីក្មេង​ភ្លាម»។

ក្នុងនោះដែរ ប្រុស ខួច ក៏ត្រូវ​បាន​ប្រភព​អ្នកសិល្បៈ​បង្ហើប​ថា៖ «សង្សារ​ថ្មី​លោក ជា​កូនអ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ»។

តែ​យ៉ាងណា ជុំវិញ​រឿងនេះ ប្រុស​ខួច សុំ​មិន​ធ្វើការ​បកស្រាយ​នោះទេ ដោយ​លោក​ថា៖ «រឿងនេះ មិនទាន់​អាចនិយាយបាន។ ពេលនេះ​ខ្ញុំ​គិត​នោះ​គឺ​ការងារ​សិល្បៈ​ច្រើនជាង តែ​សារ​អង្គុយ​នោះ​ពិតណាស់​ខ្ញុំ​អរគុណ​អ្នក​ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ ខ្ញុំ​ក៏​សរសេរ​លើកទឹកចិត្ត​គាត់​អ៊ីចឹង​ហើយ»៕