ក្រុង​ប៉ារីស: ប៉ូលិស​បារាំង​បាន​រឹប​អូស​ប៉ម Eiffel Towers តូច​ៗ​ ២០ តោន​ ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​លើ​វត្ថុ​អនុស្សាវរីយ ដែល​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ខុស​ច្បាប់​ នៅ​គោល​ដៅ​ទេសចរណ៍​នានា​ជុំវិញ​ក្រុង​ប៉ារីស​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សន្ដិសុខ​បាន​ប្រាប់ទីភ្នាក់ងារ AFP។

វត្ថុ​អនុស្សាវរិយ​ផលិត​ពី​ដែក​តូច​ៗ ត្រូវ​បាន​ដាក់​លក់​ ៥ គ្រាប់​មាន​តម្លៃ​តែ​មួយ​អឺរ៉ូ​នៅ​គោល​ដៅ​ទេសចរណ៍ ដូចជា សារ​មន្ទីរ​ឡូវរ៍ (Louvre) ឬ​នៅ​ក្រៅ​ប៉ម Eiffel Tower ពិត ​​ជា​ទូទៅដោយ​ជនសំណាក​ស្រុក​អា​ហ្វ្រិក​ ដែល​ចូលចិត្ដ​លេង​ល្បែង​បិត​ពួន​ឆ្មា​ចាប់​កណ្ដុរ​​ជាមួយ​ប៉ូលិស​។

ការ​ស៊ើប​អង្កេត​រួម​មួយ ​ដែល​ក្រុម​អាជ្ញាធរ​ឥន្ដោ​ប្រវែង​បារាំង​បាន​ដឹក​នាំ​កម្លាំង​បង្ក្រាប​អាជីវករ​ជាតិ​ចិន​ ៣ នាក់ ដែល​សង្ស័យ​នាំ​ចូល​វត្ថុ​អនុស្សាវរីយ៍​ និង​ផ្គត់​ផ្គង់​ដល់​បណ្ដាញ​អាជីវករ​នៅ​ក្រុង​ប៉ារីស​។

ប្រភព​ពី​សន្ដិសុខ​ម្នាក់​ បាន​ប្រាប់ AFP ដោយ​អះអាងពី​របាយ​ការណ៍​ក្នុង​កាសែត Le Parisien ថា ប៉ម​វត្ថុ​អនុស្សាវរិយ​តូច​ៗ​ជាង ១០០០ ប្រអប់ ស្មើរ​នឹង​ ២០ តោន​ ត្រូវបាន​រឹប​អូស​ពី​ដេបូ​ចំនួន ២ និង​ហាង ៣ កន្លែង​ក្នុង​តំបន់​នៃ​ក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ចន្ទ និង​អង្គារ។

មនុស្ស ៩ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​៕ AFP/HR