ក្រុង​ហ្សាការតា: ទិវា​នៃ​ក្ដីស្រឡាញ់ ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ទីក្រុង​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ប៉ូលិស​តាម​ប្រមាញ់​គូស្នេហ៍​ប្រាថ្នា​ឡើង​ឋានសួគ៌ ដែល​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​ប្រពៃណី​ ដោយ​ក្រុម​អ្នក​រិះ​គន់ បាន​និយាយ​ថា វា​មិន​ត្រូវមាន​ស្នេហា​ម៉ាក​នេះ​ក្នុង​ប្រទេស​មូស្លីម​​ដ៏​ធំ​នេះ​ទេ​។

បម្រាម​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឡើង​ក្នុង​កង្វល់​ដែល​ឥណ្ឌូនេស៊ី​កំពុង​ទទួល​យក​នូវ​វប្បធម៌​បរទេស​ ដោយ​បង្កើន​ឱកាស​​រួម​ភេទ​មុន​រៀបការ រួម​ទាំង សិច​ខ្ទើយ។

កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​ក្នុង​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​ពីរ​នៃ​ប្រទេស ក្រុង​ស៊ូរ៉ាបាយ៉ា បាន​ឃាត់​ខ្លួន​គូស្នេហ៍​ជា​ច្រើន​នាក់​រយៈ​ពេល​ខ្លី អំឡុង​ពេល​ប្រតិបត្ដិការ​វាយ​ឆ្មក់​មុខសញ្ញា​ប្រារឱ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​។ ពួកគេ​នឹង​ត្រូវបាន​ដោះ​លែង​ក្រោយ​ទទួល​ការ​ស្ដី​បន្ទោស​។

ទីក្រុង​ម៉ាតារ៉ាម លើ​ដែន​កោះ​ទេសចរណ៍ លុមបុក បាន​ចេញ​បម្រាម​ប្រារឰ​ទិវា​នៃ​ក្ដី​ស្រឡាញ់ និង​បញ្ជា​ឲ្យ​ប៉ូឡិស​ឆ្មក់​តាម​សាលា​រៀន​ក្នុង​បំណង​ប្រមាញ់​រក​សិស្ស​គឃ្លើន​ឱប​រឹត​គ្នា​។

បុព្វជិក​អ៊ិស្លាម និង​ចាស់​ទុំ​មូស្លីម​មួយ​ចំនួន បាន​ប្រើ​ឱកាស​នេះ​ដើម្បី​រិះ​គន់​នូវអ្វីដែល​ពួកគេ​ថាជា​វប្បធម៌​បស្ចឹម​ប្រទេស​។

ប៉ុន្ដែ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជា​ច្រើន​បាន​អនុវត្ដ​តាម​ទម្រង់​អ៊ិស្លាម​ទាន់​សម័យ និង​ប្រារឰ​ទិវា​នៃក្ដីស្រឡាញ់​ដោយ​ការ​ដោះ​ដូរ​កាត់​ជូន​ពរ នំ​សូកូឡា និង​ផ្កា​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់៕ AFP/HR

ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​គូស្នេហ៍​ឥណ្ឌូនេស៊ី នៅថ្ងៃទី ១៤ ខែ​កុម្ភៈ។ រូបថត AFP

ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​គូស្នេហ៍​ឥណ្ឌូនេស៊ី នៅថ្ងៃទី ១៤ ខែ​កុម្ភៈ។ រូបថត AFP