ភ្នំពេញ : ថ្មីៗក៏​ផ្ទុះ​ព័ត៌មាន​ស្តីពី​ដំណឹង​ល្អ​ពី​គូស្នេហ៍​តារាចម្រៀង ​ ឆាយ វីរៈ យុទ្ធ​ និង​អ្នកនិពន្ធ​កូនស្រី​ថៅកែ​រោង​ម៉ា​ស៊ិន​កិនស្រូវ​ហាក់​សែ អ្នកនាង សែ ចាន់ឌី ​មាន​ដំណឹង​ល្អ​ ខណៈ​រៀបការ​មិន​ទាន់បាន​មួយ​ឆ្នាំ​​ផង ​ប្រពន្ធ​ក៏​ចាប់ផ្តើម​ឃ្លាន​ម្ជូរ។

តែ​ក្នុងជំនួប​ជាមួយ​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​សមាគម​សិល្បករ​ខ្មែរ ពួកគេ​ទាំងពីរ​បែរ​ប្រកែក​ថា ដំណឹង​ល្អ​នោះ​ដូចជា​មិនទាន់មាន​សម្រាប់​ពួកគេទេ។

ក្នុង​ដំណើរ​បណ្តើ​រទាំង​មកដល់​សមាគម​សិល្បក​រ​ខ្មែរ​ទាំង​ព្រឹក ដែល​បង្ហាញ​ភាពសប្បាយ​រីករាយ មក​ទទួល​​ ឱកាស​ចេញទៅ​នៅ​ទឹកដី​ប្រទេស​កូរ៉េ​ ដែលមាន​ទាំង​វត្តមាន​ប្រពន្ធផង​នោះ ​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ក៏​បាន​​ពោលថា៖​ «ខ្ញុំ​ក៏មាន​ភាព​ភ្ញាក់ផ្អើល​ដែរ ដែល​មុននេះ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា គ្រួសារ​ខ្ញុំ គាត់​ចាប់ផ្តើម​ឃ្លាន​ម្ជូរ ព្រោះថា ដំណឹង​នេះ មិនមែន​តែ​ខ្ញុំ ​និង​ភរិយា​អន្ទះសា​​រង់​ចាំ​ស្វាគមន៍​នោះទេ អ្នក​ដែល​អន្ទះសា​​ខ្លាំង​ជាង​ពួក​ខ្ញុំ ដែល​រៀបការ​មួយឆ្នាំ​នោះ​គឺ​ឪពុកម្តាយ​របស់​ពួក​ខ្ញុំ»។

បន្ទរ​ពី​សម្តី​ភរិយា តារាចម្រៀង ឆាយ វីរៈ​យុទ្ធ អ្នកនាង សែ ចាន់​ឌី ដែលថា «ឪពុកម្តាយ​ខ្ញុំ គាត់​អន្ទះសា​​ណាស់ ចង់បាន​ចៅ​​ ព តែ​ខ្ញុំ​ និង​ប្តី​នៅ​មិនទាន់មាន​ដំណឹង​បំពេញ​បំណង​គាត់​បាន»​ ក្នុងនោះ ឆាយ វីរៈ​យុទ្ធ ក៏បាន​ពោល​​ទៀតថា៖ «តែ​រឿង​ដំណឹង​ផ្ទុះ​នោះ ក្រៅពី​សប្បាយ​ចិត្ត​​ខ្ញុំ​ក៏​ឆ្ងល់​ដែរ ដែល​ពួក​ខ្ញុំ ជា​សាមីខ្លួន មិនទាន់​ដឹង​អី ឬ​ប្រពន្ធ​ឃ្លាន​ម្ជូរ​ផង បែរជា​មានការ​ផ្សព្វផ្សាយ​ថា មាន​។ ចឹ​ង​រឿង​ហ្នឹង​ខ្ញុំ​សូមបញ្ជាក់​ពេលនេះ​ថា​មិនមែនជា​ការ​ពិត​ទេ»។

តែ​យ៉ាងណា តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ដែល​ទើបនឹង​ទទួល​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​រថយន្ត​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ និង​ទទួលបាន​ឱកាស​ការងារ​ថ្មី​ជាមួយនិង​សមាគម​សិល្បករ​ខ្មែរ រួម​នឹង​ភរិយា បាន​អះអាង​ព្រមៗ​គ្នា​ថា៖ «យ៉ាងណា ពួកយើង​មិន​ធ្វើ​ឲ្យ​ឪពុកម្តាយ​ខកចិត្ត​រឿង​ហ្នឹង​ទេ»។

តារាចម្រៀង​ ឆាយ វីរៈយុទ្ធ បានអះអាង​ថា៖ «រឿងអ្វីៗក៏​យើង​ធ្វើបាន​ រឿងនេះ​ក៏​យើង​ធ្វើ​បានដែរ។ ក្នុង​គម្រោង​​ពី​រ​នាក់​ប្តី​ប្រពន្ធ​យើង​បាន​ជជែក​គ្នា​ហើយ​អស់ហើយ ថា និង​សម្រេច​បំណង​ឲ្យ​ឪពុកម្តាយ​មាន​ចៅ​ ព​មិន​ឲ្យ​ផុតពី​ឆ្នាំ២០១៨នេះ​ទេ»។

ភរិយា តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ក៏បាន​បញ្ជាក់ដែរថា៖​ «ក្នុង​គម្រោង​ពួកយើង យើង​បាន​ពិភាក្សា​គ្នា​យើង​យក​​កូន​ឲ្យ​បាន​បីនាក់ ហើយ​សម្រាប់​កូន​ដំបូង​ដែល​ក្នុង​គម្រោង​សម្រេចរ​កចៅ​ឲ្យ​យាយ​តា ព ​ឲ្យ​បាន​ក្នុង​ឆ្នាំ ​២០១៨ នេះ ​ក៏​យើង​មិន​គិតថា ស្រី​ឬ​ប្រុស​ទេ អ្វីដែល​សំខាន់​គឺ​យើង​បានសម្រេច​បំណង​នេះ ហើយ យើង​ក៏​បាន​ផ្គាប់ចិត្ត​យាយ​តា​គេ​ដែរ»។

បើ​តាមតែ​សំដី​គូស្នេហ៍​ទាំងពីរ​បង្ហាញ​នេះ ហាក់​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នាក់​ក៏មាន​ទំនុកចិត្ត​ខ្លាំង​​លើ​ការសម្រេច​ឱកាសរ​កភូមិ​កូនក្មេង ខណៈ​ឆ្នាំ ២០១៨ ក៏​ចូល​បាន​ពីរ​ខែ​ហើយ​ដែរ។

ក្នុងនោះ អ្នកនាង សែ ចាន់​ឌី ក៏​លាន់មាត់​ថា៖ «ត្រូវ​ហើយ​ខែ​នេះ​ទើបនឹង​ខែ ២ ចឹ​ង​ដំណឹង​នេះ​ក៏​លេច​ឡើង​ឆាប់ៗនេះ ហើយ​ចុងឆ្នាំ​ ២០១៨ លទ្ធផល​ពិតប្រាកដ​នឹង​​ចេញ​រូបរាង​ដូច​​​​ការតាំង​ចិត្ត​របស់​ពួកយើង​ដែរ»៕