ក្រុងប៉ារីស: ពណ៌​លឿង​ជា​សម្រស់​ធម្មជាតិ​ថ្មី​សម្រាប់​អ្នក​ប្រជុំ​កោះ​ការ៉ាអ៊ីត ហ្គាដេឡូព (Guadeloupe)។ ចេក​ជា​ផលិតផល​នាំ​ចេញ​កសិកម្ម​ដ៏​ល្អ​បំផុត​របស់​ដែនដី​ប្រជុំ​កោះ ហើយ​បច្ចេកវិទ្យា​សម័យ​ថ្មី ទម្លាប់​បង្ក​បង្កើន​ផល​ចេក​ត្រូវការ​កែ​សម្រួល ខណៈ​ទិន្នផល​ធ្លាក់​ចុះ និង​ខូចខាត​ដោយសារ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​កាន់​តែ​ច្រើន។

យ៉ាងណា ទម្លាប់​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ឆ្លូ​ដេ​ខូ​ន ដែល​បន្ដ​បំពុល​បរិស្ថាន​ដី​ទោះបី​ជា​ត្រូវ​បាន​ហាម​តាំង​ពី​ឆ្នាំ ១៩៩០ ក្តី។ ជីវៈ​ចម្រុះ​ក្នុង​ចម្ការ​ចេក​នៅ​សហគមន៍ Capesterre-Belle-Eau លើ​ដែន​កោះ Basse-Terre កសិករ ជេន ល្វីសប៊ូតេល បាន​ដើរ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​បារាំង​ចំពោះ​វិថី​កសិកម្ម​ចីរភាព។

លោក​និយាយថា៖ «តាំងពី​ឆ្នាំ ២០០៧ យើង​មិន​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​អ្វី​ទេ ឬ​ថ្នាំ​ប្រឆាំង​ប៉ារ៉ាស៊ីត ព្រូន​ហើយ​ក្នុង​ឆ្នាំ ២០១៤ ឈប់​ប្រើ​ថ្នាំ​សម្លាប់​ស្មៅ​ទៀត​ហើយ»។

ចេក​​ហ្គាដេឡូព នឹង​លក់​ពេញ​ប្រទេស​បារាំង​​ចុង​ឆ្នាំ​នេះ​។ AFP

លោក ប៊ូ​តេ​ល ចាប់ផ្ដើម​ដាំ​ដំណាំ​អំពៅ និង​ចេក​ផ្លាស់ប្ដូរ​តាម​រដូវ ដែល​រំលេច​នូវ​ដំណាំ​ពណ៌​ស្រស់​បំព្រង និង​ឈប់​ប្រើ​សារធាតុ​គីមី។

ជាទូទៅ​កសិករ​ដាំចេក​នៅ​ប្រជុំ​កោះ​ហ្គា​ដេ​ឡូ​ព បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ៧០ ភាគរយ។ នេះ​បើ​យោង​តាម​លោក Jacques Louisor មក​ពី​វិទ្យាស្ថាន​បច្ចេកទេស​ត្រូពិច។

បញ្ហា​ចុងក្រោយ​សម្រាប់​កសិករ​ជាច្រើន​គឺ​ការ​បោះបង់​ចិត្ដ​កម្ចាត់​ផ្សិត ដែល​ធ្វើ​ឲ្យ​ស្លឹកចេក​ឆ្លង​ជំងឺ​ឈ្មោះ ស៊ីហ្គាតូកា និង​អាច​ទម្លាក់​ទិន្នផល​ពាក់​កណ្ដាល។ ក្រុម​អ្នក​ស្រាវជ្រាវ​អាច​ផ្ដល់​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ ដោយ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​មូលដ្ឋាន​នៅ​ប្រទេស​បារាំង CIRAD បាន​អភិវឌ្ឍ​ប្រភេទ​ចេក​ផ្សេងៗ ដែល​អាច​ប្រឆាំង​នឹង​ជំងឺ។

​ចេក​ដាំ​បែប​សរីរាង្គ​សុទ្ធ​សាធ​ទាមទារ​ទុន​ចំណាយ​ខ្ពស់។ AFP

ពូជ​ចេកថ្មីៗ ឈ្មោះ CIRAD 925 មាន​រសជាតិ​ខុស​មុន​បន្ដិច ត្រូវបាន​ដាក់លក់​ពេញ​ប្រជុំ​កោះ​ហ្គា​ដេឡូព ហើយ​នៅ​ដំណាច់​ឆ្នាំ វា​អាច​ដាក់​លក់​លើ​ទីផ្សារ​បារាំង​ទាំង​មូល។

លោក ម៉ាក ដូ​រ៉ែ​ល ជា​អ្នកស្រាវជ្រាវ CIRAD បាន​និយាយ​ថា​ការ​បញ្ឈប់​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត មិន​មែន​ជា​ឧបសគ្គ​តែ​ម្យ៉ាង​ទេ។ បញ្ហា​ទាក់ទង​នឹង​ជីវជាតិ​ដី ព្រម​ទាំង​តម្លៃ​ចេក ក៏​ត្រូវ​តែ​ដោះស្រាយ​ផង​ដែរ។

អ្នកស្រាវជ្រាវ​រូបនេះ​បន្តថា៖ «ការប្ដូរ​មក​ឈប់​ប្រើ​ថ្នាំ​គីមី​ទាំងស្រុង​វា​ត្រូវការ​ចំណាយ​ដើម​ទុន​ខ្ពស់»៕