ក្រុង​យ៉ូកូហាម៉ា: លោក ម៉ាសាហ៊្សុមិ កាតុ បាន​ដក​ដង្ហើម​ធំ​វែង​ ពេល​លោកបន្ទាប​ខ្លួន​ចុះ​ត្រាំទឹក​ក្នុង​អគារ​ងូត​ទឹក​សាធារណៈ​មួយ​នៅ​ជាយ​ក្រុង​តូក្យូ ដែល​រីករាយ​នឹង​ការ​វិល​ទៅកាន់​កន្លែងបែបប្រពៃណី ដែល​​ធ្លាប់​ត្រូវ​បាន​បិទ​ដោយសារ​តែ​កូរ៉ូណា​។

ដោយ​ការ​ដក​បម្រាម​រដ្ឋ​ក្នុង​គ្រា​អាសន្ន​ទូទៅទាំង​ប្រទេសព្រោះតែ​វីរុសកូរ៉ូណា កន្លែង​ត្រាំទឹក អនសេន (onsen) របស់​ជប៉ុន ឬ​អគារ​ធំ​សម្រាប់​អ្នក​និយម​ងូតទឹក​ស្រាត​ក្នុង​ទឹក​អាង​ក្ដៅ​ឧណ្ឌ​ៗ​គ្រប់​កម្រិត​ កំពុង​បើក​ដំណើរ​ការ​ឡើង​វិញ​បណ្ដើរ​ៗ​។

ក្រុម​អ្នក​គាំទ្រ​ ដូចជា លោក កាតុ អាយុ ៥២ ឆ្នាំ នៅ​អល់អែក​អំពី​ការ​វិល​ត្រឡប់មក​ប្រក្រតីភាព​វិញ​។

កន្លែង​ត្រាំទឹក អនសេន មាន​ជម្រើស​តាំងពីទឹកក្ដៅ ទឹកត្រជាក់ ត្រាំ​ក្នុង​ធុង អាង​កណ្ដាលវា និង​អាង​ក្រោម​ដំបូល។ រូបថត AFP

លោក​បាន​ប្រាប់ទីភ្នាក់ងារ AFP ខណៈ​ត្រាំ​ទឹក​អាង​តូច​ជាមួយ​បុរស​អាក្រាត​កាយ​ផ្សេង​ទៀត​ក្នុង​អាង​ទឹក​ជា​ច្រើនដូច​រន្ធបាយខុម​ឯ​ហាង​យូម៉ូមីណូសាតុ ក្រុង​យ៉ូកូហាមា ក្រៅក្រុង​តូក្យូ​ថា​៖ «​ខ្ញុំ​គិត​ថា ពួកគេ​មាន​វិធានការ​ប្រឆាំង​នឹង​វីរុស​មិន​ខាន ដូចជា ការ​ប្រើ​ថ្នាំ​ក្លូរីន​ជាដើម​»។

ហាង​យូម៉ូមីណូសាតុ ជា​អគារ​ងូត​ទឹក​កម្ពស់ ៥ ជាន់​គឺជា​កន្លែង​ផ្ដល់​សេវាកម្ម​ងូត​តាម​បែប​ប្រពៃណី ដែលជប៉ុនហៅថា អនសេន ដ៏​ល្បី​ល្បាញ​ប្រចាំ​ប្រទេសនេះ​​។

​​មុន​ពេល​ជួប​វិបត្ដ​កូវីដ​-១៩ ទីឋាន​នេះ ​រមែង​បើក​ទ្វារ​ទទួល​ភ្ញៀវ​ប្រមាណ ១ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក។ រូបថត AFP

ក្រុម​អ្នក​ជំនាញ​ជំងឺ​ឆ្លង​ជប៉ុន ​មិនបាន​បង្អាក់​ការ​ប្រើ​ប្រាស់​ការ​ងូត​ទឹក​រួម​ក្នុង​អាង​តែ​មួយ​ឡើយ​ ទោះបីជា​ពួកគេ​បាន​សង្កត់​ធ្ងន់​ថា អាជីវករ និង​​អតិថិជន​ត្រូវ​អនុវត្ដ​អនាម័យ​ និង​រក្សា​គម្លាត​សុវត្ថិភាព​។

អតិថិជន ៥០០ នាក់​បាន​មក​ងូត​ទឹក​នៅថ្ងៃ​បើកទ្វារ​ដំបូង​។

ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​បន្ថែម​កង្ហា​បឺត​ខ្យល់​ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​ជូត​សម្អាត​បរិវេណ​ដែល​មាន​មនុស្ស​កាន់​ រួមទាំង ទូរ​ដាក់​ខោ​អាវ និង​ដៃ​ទ្វារ​ជាដើម។

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក។ រូបថត AFP

នៅហាង​ងូត​ទឹក​ យូម៉ូមីណូសាតុ ពេលនេះ អតិថិជន​ត្រូវ​វាស់​កម្ដៅ​មុន​ពេល​ចូល និង​ស្នើ​ឲ្យ​រក្សា​គម្លាត​ទាំង​ចូល និង​នៅ​ក្រៅ​បរិវេណ​អាង​ទឹក​។

ពួកគេ​ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​ពាក់​ម៉ាស​នៅខាង​ក្រៅ​បរិវេណ​ងូត​ទឹក និង​ប្រើ​អាកុល​លាង​ដៃ​ជាប់​ជា​ប្រចាំ​ក្នុង​បរិវេណ​អគារ​។

នោះ​គ្រាន់តែ​ជា​អ្វីដែល​អ្នក​ជំនួញ យូរ សាសាគិ កំពុងធ្វើ​ពេល​លោក​អង្គុយ​ក្នុង​អាង​ទឹក​តូច ដោយ​បង្ហាញ​នូវ​ការ​រីករាយ​ដើម​រដូវ​ក្ដៅ និង​ខ្យល់​រភើយ​តិច​ៗ​។

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក។ រូបថត AFP

បុរស​អាយុ ៥០ ឆ្នាំ បាន​និយាយ​អំឡុង​ពេល​ត្រាំ​ទឹក​ ខណៈ​ភ្នែក​រំពៃ​មើល​អេក្រង់​ទូរទស្សន៍​ថា​៖ «​អារម្មណ៍​ល្អ​ និង​ស្រួល​ខ្លួន​។ នេះជា​ផ្នែក​មួយ​នៃ​ជីវិត​។ ខ្ញុំ​មិន​គិត​ថា យើង​មិន​គួរ​ឃ្លាត​ឆ្ងាយ​ពី​​អាង​ទឹក​ទាំង​នេះ​ទេ​»។

បុរស​ជប៉ុន​រូបនេះ​បញ្ជាក់ថា៖ «ប្រពៃណី​ត្រាំទឹក​នេះ វា​​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​ ហើយ​វា​មាន​ន័យ​សម្រាប់​ជនជាតិ​ជប៉ុន​ទាំងអស់»៕ AFP/HR

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក។ រូបថត AFP

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក។ រូបថត AFP

កន្លែង​ត្រាំទឹក ចាប់ផ្ដើមដំណើរការ​ឡើងវិញ ដោយ​អនុវត្ត​នូវ​អនាម័យ​ ប្រើប្រាស់ជែលលាងដៃ និង​វាស់កម្ដៅ​មុននឹង​ភ្ញៀវ​ដើរចូល។ រូបថត AFP

ភ្ញៀវ​អាច​អង្គុយ​ត្រាំក្នុង​ចាន​ជ័រ​ នៅកណ្ដាលវាល ក្នុង​បរិវេណ​កន្លែង​ត្រាំទឹកប្រពៃណី អនសេន។ រូបថត AFP

នៅ​កន្លែង​ត្រាំទឹក អនសេន អតិថិជន​មានសេរីភាព​នឹង​អាក្រាតកាយ​ងូតទឹក និង​គេង​ទម្រេត​លម្ហែកាយ។ រូបថត AFP