ក្រុងញូវយ៉ក: ការសិក្សាថ្មីមួយបានរកឃើញថា ស្ដ្រីដើរជាក្រុមត្រូវបានចាត់ជាបុគ្គលមានភាពទាក់ទាញជាងស្ដ្រីឯកា។ ហៅថា «ឥទ្ធិពលនៃក្រុមរាំអបអរ» ការស្រាវជ្រាវពីក្រុមសាកលវិទ្យាល័យ Flinders ក្រុងអាដេឡៃ បានបង្ហាញថា ក្រុមស្ដ្រី អាចបង្កើនភាពទាក់ទាញ ដោយមិនផ្ដោតលើរូបរាងរបស់បុគ្គលឡើយ។
លើសពីនេះ យោងតាមក្រុមអ្នកស្រាវជ្រាវ វាមិនចាំបាច់ថា អ្នកស្ថិតក្នុងក្រុមណា ឬក៏ទាក់ទាញតាមរបៀបណាទេ។ អ្នកដឹកនាំនិពន្ធ ដានីញ៉ែល ការ៉ាហ្គ័រ និយាយថា៖ «បើចង់បង្កើនភាពទាក់ទាញ អ្នកអាចធ្វើបែបនេះដោយបង្ហាញវត្ដមានក្នុងក្រុមស្ដ្រី និងមិនចាំបាច់បារម្ភពីប្រភពក្រុមឡើយ»។
គ្រូពេទ្យវះកាត់គ្លីនិកអង់គ្លេស Christopher Inglefield ជានាយក London Bridge Plastic Surgery & Aesthetic Clinic និយាយថា ការស្រាវជ្រាវបានបន្ថែមនូវអាថ៌កំបាំងនៃភាពទាក់ទាញ។
លោកនិយាយថា៖ «យើងតែងតែមានភាពលេចធ្លោ តែការស្រាវជ្រាវនេះបង្ហាញថា យើងគួរតែរីករាយដែលស្ថិតនៅជាក្រុមធំ»។
លោកបញ្ជាក់ថា៖ «ជាងគំនូរសិល្បៈស៊េរីថ្មីសតវត្សរ៍ទី ១៥ ឡេអូណាដូ ដាវីនស៊ី គឺជាបុគ្គលដំបូងម្នាក់ដែលបានដឹងអំពីបញ្ហានេះ ពេលដែលលោកបានសរសេរអំពី «ការពិសោធមាស» ឬក៏ «បរិមាណល្អឥតខ្ចោះ»៕ HR