ភ្នំពេញ : ថ្មី​ៗនេះ​ព័ត៌មាន​ពី​ចំណង​ស្នេហ៍​តារា​ខុសវ័យ​​បាន​ផ្ទុះ​កក្រើក រវាង​​តារា​សម្តែងសិចស៊ី​យ៉េ​ៗ​ វ័យ​ ៣៤ ឆ្នាំ​នាង សាន សុម៉ាលី និង​សង្សារ​ក្មេង​វ័យ ​​២៦ ឆ្នាំ​ឈ្មោះ ប្រុស ខួច ជួប​រឿង​រង្គោះ​រង្គើ ទាំង​តួឯកខាងស្រី ក៏ពោលត្អួញថា មកពីប្រុសក្មេង​ បែបគំនិត​រកស្នេហ៍ស្រីផ្សេង​។ ប៉ុន្តែ​ប្រុ​ស​ខួចក៏អះអាងថា រឿងនេះ​ត្រូវ​តែបញ្ចប់​ឲ្យ​បាន​ស្អាត។

រឿង​រ៉ាវស្នេហា​ សាន សុម៉ាលី និង​ តារាសម្តែង​វ័យ​ក្មេង ឈ្មោះ ប្រុស ខួច នេះ ត្រូវ​បាន​ទម្លាយ​​​ឡើង​ពីអ្នក​នាង សាន សុម៉ាលី ខណៈ​នាង​ក៏​បាន​បង្ហាញ​សារឈឺចិត្ត​ស្អិត​ទ្រូង​ និង​​ កល​ស្នេ​ហ៍ប្រុសក្មេងរូបសង្ហា​បោក​នាង​រយៈពេល​៤ឆ្នាំ​។

មុន​នោះ ​នាង​ក៏​បាន​​ចេញ​សារ​រៀប​រាប់ចំៗថា៖​ «ថ្ងៃនេះអ្នកឯងបានសាងអ្វីមកលើខ្ញុំ សូម​ឲ្យ​​អ្នក​ឯងទទួលកម្មទាំងអស់ ទេវតាមានភ្នែក ខ្ញុំមិ​នចេះ​និយា​យកុ​ហកទេ​ ទឹកភ្នែ​កខ្ញុំ​ស្រក់​ទាំង​ប៉ុន្មា​ន ​អ្នក​ទទួល​ យ​ក ១ ​០០​០ ០​០០​ លាន​ដង​ ខ្ញុំអ​ស់កម្ម​ហើយ​ តិ​ចទៀ​តដឹ​ងហើ​យថា​ វា​យ៉ាងម៉េច ​ឈប់​មក​និយា​យ​ដូច​ខ្លួន​ឯង​ត្រឹម​ត្រូវ​ទៀត​ ខ្លួន​ឯង​ល្អណា​ស់ ​»។

បន្ទរពីពាក្យពេចន៍ដែលថា «អ្នកណាទៅ​ដែល​មិន​ដឹង​ចរិ​កថោ​ក​ទាប​ ល្មើសគុណ ក្រពើបម្រើ​វា​មិនដែល​ទា​ស់ចិ​ត្ត ​គ្រាន់​តែមា​នស្រី​ វា​ស្អីក៏​មិន​ស្គាល់​ នៅ​ឲ្យ​​បាន​សុខ​ចុះ ​យក​ទៅមី​នាង​ តិ​ច​ទៀ​តនា​ងដឹ​ងហើ​យថា​ល្អត្រឹ​មណា​។ ៤ ឆ្នាំ​នេះសួរ​ទៅ​ថា​ខ្ញុំ​ធ្វើ​ស្អី​ខ្លះ​ជា​មួយ​វា ​វានៅ​ជាមួ​យខ្ញុំ​រាល់​ថ្ងៃ ​វានៅ​ក្បត់​ខ្ញុំបា​នយ៉ា​ងសា​ហាវ​ សាង​ អ​នាគត​ទៅគ្មា​នអ្ន​ក​ណា​​រា​​រាំង​ទេ ​ចាត់​ទុ​កថា​ ធ្វើ​បុណ្យ​ជា​មួយ​សត្វ​ចច​កមិ​នស្គា​ល់ច្រាំ​ងច្បា​ស់ហូ​រ​ត្រឹ​មណា​ទើ​រ​ត្រឹម​ហ្នឹង​»។

តែយ៉ាងណា ជុំវិញ​រឿង​រ៉ាវលង់ស្នេហ៍​ប្រុស​ក្មេង​ ផ្ទុះ​ឡើងកក្រើក​ឆាកសិល្បៈនេះ នៅ​មិន​សុំ​ការ​បកស្រាយ​បន្ថែមពី​ នាង សាន សុម៉ាលី ជាប់​ងារ តួ​នាងកាកីនោះ​ទេ ខណៈតារារះថ្មី​លោក​ លី សុខ​គឹម​សាន ហៅប្រុស ខួច​ ក៏សារភាព​ថា «រយៈពេល​៤ឆ្នាំនេះ រូប​ខ្ញុំ​ពិត​ជារស់​ក្នុង​ទំនាក់​ទំនង​​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​​គាត់មែន»​។

តែយ៉ាងណា ប្រុសខួច បែរជាច្រាន​ចោល​ ពី​ដំណើរស្នេហ៍​ខុសវ័យ​ ដើរ​ដល់ផ្លួវ​បំបែក​នេះ មិន​មែន​​ជាកំហុសខ្លួន​ទៅមាន​ស្នេហ៍ថ្មី ដូ​ចការចោទប្រកាន់​ពី​អតីតម្ចាស់​ស្នេហ៍​វ័យ​បង​ជិត​១០​ឆ្នាំ ឡើយ ដោយ​លោក​​បញ្ជាក់ថា៖ «ពេលនេះស្នេហានេះ​មិន​មែនរង្គោះរង្គើទេ គឺ​ស្នេហា​នេះ​វាចប់​គ្នា​តែ​ម្តង​។ ការបញ្ចប់វានេះ​ក៏មិនមែនខ្ញុំទៅ​​មាន​អ្នកថ្មី​ដូច​គាត់ថា​នោះ​ទេ គឺចប់​គ្នា​ដោយ​​អស់​​និស្ស័យ​នឹង​គ្នា​»។

បន្ទរនឹង​សម្ដី​​ទទួល​ស្គាល់​ថា រូប​លោក​មាន​ភាព​លូ​តលាស់លើ​វិថី​សិល្បៈក៏​ដោយ​សារ​អតីត​ម្ចាស់​ស្នេហ៍​វ័យ​លើ​ ​សាន សុម៉ាលី ពិតមែន ហើយ​គុណនេះ​ក៏​មិន​ភ្លេច​ដែរនោះ យ៉ាងណា ប្រុសខួច នៅតែអះអាង​ថា៖​ «រវាងខ្ញុំ​ និង​គាត់ មិន​អាច​វិល​រក​គ្នាវិញ​ក្នុង​ការផ្សះផ្សា​នោះទេ ហើយ​​ខ្ញុំ​ក៏​ដាច់​​ខាត​មិន​វិលរកគ្នាវិញ​​»។

ប្រុសខួច ពន្យល់ទៀតថា៖​ «តាំងពីចាប់​​ផ្តើមមិនមែនថ្មីៗនេះទេ ខ្ញុំតែងប្រាប់​គាត់​​ថា ពួកយើង​មិន​​អាច​រក្សាគ្នាបាន​យូរទេ ព្រោះចរិត​យើង​ខុសគ្នា ហើយការបែកគ្នានេះ ក៏​ជាហេតុផង​នៃ​ចរិត​​យើង​ផ្ទុយគ្នាដែរ​»។