ភ្នំពេញៈ​ ទី​បំផុត​ភរិយា​តារា​ចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត បាន​សម្រាល​បុត្រី​ទី ៣ ហើយ​​​កាល​ពីសៀល​ថ្ងៃ​​ចន្ទ​ ទី​ ​២៦ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៨ ដោយ​ការ​វះ​កាត់ ​នៅ​ឯ​ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់រតនៈ​ នា​​វេលា​ម៉ោង ៣ និង​ ២៣ នាទី​។

លោក ខេមរៈ សិរីនមន្ត​ ថ្លែង​ទាំង​អារម្មណ៍​ត្រេក​អរ​ប្រាប់​ថា៖ «នេះជា​កូន​ស្រី​ទី​ ៣ របស់ខ្ញំ និង​ភរិយា​ មាន​ឈ្មោះ​ថា ថុន ខេមរៈ​មន្ត​រាជិនី ក្រោយ​ពី​យើង​មាន​កូន ២ ​រួច​មក​ហើយ ​គឺ​កូន​ប្រុស​ច្បង​ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ វ័យ ៥​ ឆ្នាំ​ និង​កូន​ស្រី​​ទី ​២ ឈ្មោះ​ ខេមរៈ ស្រ្តី​ មាន​វ័យ​ ២ ឆ្នាំ ហើយ​។ ពិត​ជា​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់ សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ ជា​ពិសេស​កូន​ទាំង​ ៣ ជា​ទី​ស្រឡាញ់​​»។

តារា​ចម្រៀង​ប្រុស ​ដែល​ជា​ចំណូល​ថ្មី​នៃ​ទ្រនំ​ហង្សមាស និង​អតីតជា​តារា​ចម្រៀង​កំពូល​នៅ​​ទ្រនំ​សាន់ដេ​ លោក ខេមរៈ សិរី​ម​ន្ត ទើប​តែ​បានដឹ​ង​​​ព័ត៌មាន​​ផ្ទាល់​ខ្លួន​នៃ​ក្រុម​គ្រួសារ​លោក​ នា​ពេលថ្មីៗ​នេះ​ទេ ខណៈ​កន្លង​មក​លោក​មិន​ហ៊ាន​បង្ហើប​ឲ្យ​ដឹង​ពី​​ប្រវត្តិ​ខ្លួន និង​បាន​លាក់​​ជិត​ ១០ ឆ្នាំ ម​កនោះ​។

គួ​រ​​​បញ្ជាក់​ថា តារា​ចម្រៀង​ប្រុស ដែល​ល្បី​​​ដោយសារ​មាន​ទឹក​ដម​សំឡេង​ធ្ងន់ ​មាន​ឈ្មោះ​ពិតថា​ ខេម ប៊ុ​ន​ថៃ ឬ​​បាន​ហៅ​​​​ក្នុង​សិល្បៈ ខេមរៈ សិរី​មន្ត បាន​រៀប​ការ​នៅ​ឆ្នាំ​ ២០០៩ ជា​មួយនឹង​​​ភរិយា​​ឈ្មោះ​ថា ផ​ល្លី៕​​​

​កូន​ស្រី​ទី​ ៣ របស់តារាចម្រៀង​ខេមរៈ សិរីមន្ត ឈ្មោះ ថុន ខេម​រៈមន្តរាជិនី និង​ភរិយា​។​ រូបតថត​​ ហ្វេសប៊ុក

​កូន​ប្រុស​ទី១ និង​កូនស្រី​ទី​២ របស់​​ប្តី​ប្រពន្ធ​តារា​ចម្រៀងខេមរៈ សីរីមន្ត​​។​ រូបតថត​​ ហ្វេសប៊ុក