ភ្នំពេញ : តារា​ចម្រៀង​និយម​ប្រើ​របស់​ប្រេនៗ អ្នកនាង មាស សុខសោភា បាន​សម្តែង​ក្តី​រំភើប​ក្រៃលែង​នៅ​ពេល ដែល​រូប​នាង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល​រៀបចំ​ឡើង​នៅ​អគារវឌ្ឍនៈ ហើយ​ពិធីករ ជា វណ្ណារិទ្ធ និង​កញ្ញា ជីមមី បាន​ប្រកាស​ថា តារា​ចម្រៀង មាស សុខសោភា និង​អ្នក​ចូលរួម​នៅ​ក្នុង​កម្មវិធី​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​តម្លៃ ១០ ម៉ឺនដុល្លារ។

តារា​ចម្រៀង​សំឡេង​ស្រទន់​មាន​មន្ត​ស្នេហ៍ មាស សុខសោភា បាន​លើក​ឡើង​ថា រូបនាង​គ្រាន់​តែ​បាន​ឮ​ការ​ប្រកាស​ពី​ឱកាស​ឈ្នះ​រង្វាន់​តម្លៃ ១០ ម៉ឺន​ដុល្លារ​នេះ អ្នកនាង​ពិត​រំភើប​ជាមួយ​នឹង​ការ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ ទាំង​រូបនាង និង​អ្នក​ចូលរួម​ទាំង​អស់​សុទ្ធ​តែ​សង្ឃឹម​ពី​ការ​ឈ្នះ​រង្វាន់​ដ៏​មាន​តម្លៃ​នេះ។

តារាចម្រៀង មាស សុខសោភា និង​លោក ជា វណ្ណារិទ្ធ ក្នុង​កម្មវិធី​ប្រគំតន្ត្រី​កាលពីថ្ងៃសៅរ៍ នៅ​អគារវឌ្ឍនៈ។ រូបថត ហ្វេសប៊ុក

អ្នកនាង មាស សុខសោភា បាន​និយាយ​ថា៖ «ក្រៅ​ពី​បង​ប្អូន​បាន​ប្រើប្រាស់​របស់​របរ​ផ្សេងៗ ដែល​ជា​របស់​សុទ្ធ មាន​គុណភាព​ល្អ ១០០ ភាគរយ​នោះ ពួកគាត់​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​មហាសាល​ទៀត»។

កំពូល​តារាចម្រៀង​សំនៀង​ស្រទន់​រូបនេះ​បន្ត​ទៀត​ថា៖ «រូប​ខ្ញុំ​ក៏​ជា​អ្នក​ទិញ​របស់​ប្រេនៗ​ពី​អគារវឌ្ឍនៈ​ដែរ អ៊ីចឹង​ខ្ញុំ​ក៏​អាច​ឈ្នះ​រង្វាន់​ពី​អគារ​វឌ្ឍនៈ​ដែរ»។

លោក ឈន់ សម្បត្តិ ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ និង​អភិវឌ្ឍន៏​នៃ​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន បាន​លើក​ឡើង​ថា គ្រាន់​តែ​នៅ​ដើម​ឆ្នាំ ២០២០ នេះ យើង​បាន​ផ្តល់​ជូន​អតិថិជន​នូវ​រង្វាន់​តម្លៃ ១០ ម៉ឺនដុល្លារ ហើយ​ពេល​បន្ទាប់​ទៀត យើង​នឹង​ផ្តល់​ជូន​អតិថិជន​កាន់​តែ​ធំ​សម្បើម​ជាង​នេះ៕

តារាចម្រៀង មាស សុខសោភា មានអារម្មន៍រំភើប​នឹង​ឱកាស​ឈ្នះរង្វាន់​ ១០ ម៉ឺន​ដុល្លារ។ រូបថត សហការី