សៀមរាប: ស្របពេលដែលរដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជាទទូចឲ្យភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ត្រូវបន្ដយកចិត្ដទុកដាក់បម្រើការងាររបស់ខ្លួន ពីព្រោះសៀមរាបនៅតែមានភ្ញៀវដើរទស្សនាជាបន្ដបន្ទាប់ សម្ព័ន្ធសណ្ឋាគារ ម៉េម័រ បានរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិតាមរយៈការផ្ដល់នូវយ៉ាងពិសេសសម្រាប់ការស្នាក់នៅសណ្ឋាគារណាមួយរបស់ខ្លួន។
យោងតាមសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធម៉េម័រ បានឲ្យដឹងថា៖ «ដើម្បីចូលរួមចំណែកក្នុងវិស័យទេសចរណ៍ និងដើម្បីទទួលភ្ញៀវជាតិ-អន្ដរជាតិ សណ្ឋាគារម៉េម័រយើងខ្ញុំនឹងផ្ដល់ជូននូវប្រមូសិនពិសេសសម្រាប់បងប្អូនពលរដ្ឋខ្មែរ ដែលគ្រោងមកទស្សនាខេត្ដសៀមរាបក្នុងឱកាសនេះរហូតដល់ខែឧសភា ឆ្នាំ ២០២០»។
ប្រភពពីសម្ព័ន្ធ សណ្ឋាគារម៉េម័រ បានបង្ហាញថា ម៉េម័រ ផាឡេស រីសត និងស្ប៉ា បានបញ្ចុះតម្លៃយ៉ាងពិសេសមកត្រឹម ៧៥០ ដុល្លារ សម្រាប់ការស្នាក់នៅរយៈពេល ១០យប់ ឬបន្ទប់។ សណ្ឋាគារ ម៉េម័រសៀមរាប ហូថែល មានតម្លៃតែ ២៨០ ដុល្លារ សម្រាប់រយៈ ពេល ១០ យប់ ឬបន្ទប់ ខណៈសណ្ឋាគារ ម៉េម័រ ដឺអង្គរ ប៉ូទិច ហូថេល តម្លៃពិសេស ៣៥០ ដុល្លារ សម្រាប់ ១០ យប់ ឬបន្ទប់។
លោកសេងសេរីវុទ្ធជាប្រធានផ្នែកទីផ្សារសណ្ឋាគារម៉េម័រ ផាឡេស រីសត និងស្ប៉ា បានឲ្យដឹងថា៖ «ភ្ញៀវអាចជ្រើសរើសការស្នាក់នៅមួយដង ១០ បន្ទប់តែមួយរាត្រីក្នុងលក្ខណៈជាក្រុមគ្រួសារ ឬស្នាក់ម្ដងមួយបន្ទប់ ហើយថ្ងៃក្រោយមកស្នាក់ទៀតក៏បាន រហូតដល់អស់មួយកញ្ចប់ ១០ បន្ទប់នៅក្នុងខែឧសភាខាងមុខ»។
បើទោះបីជាពិភពលោកកំពុងតែប្រកាសអាសន្ននូវការរីករាលដាលនៃវីរុសកូរូណា ដែលបានកាត់ផ្ដាច់គោលដៅទេសចរណ៍ជាច្រើនយ៉ាងណាក៏ដោយ ក៏នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍កម្ពុជាបានបង្ហោះរូបភាពជាច្រើនសន្លឹកស្ដីពីការទស្សនាបាតុភូតសមរាត្រី (Equinox) ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាង្គប្រាសាទអង្គរ ជាមួយវត្ដមានភ្ញៀវទេសចរជាង ៣០០ នាក់។
ហ្វេសប៊ុកក្រសួងទេសចរណ៍ បានសរសេរថា៖ «ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ មានព្រឹត្ដិការណ៍មួយនៅលើទឹកដីនៃខេត្ដសៀមរាប ឯប្រាង្គប្រាសាទអង្គរវត្ដ គឺព្រះអាទិត្យរះចំពីក្រោយកំពូលកណ្ដាលប្រាសាទអង្គរវត្ដក្នុងថ្ងៃសមរាត្រី (Equinox) ដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា។ ក្នុងនោះដែរ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង ៣០០ នាក់»។
សម្រាប់ព័ត៌មានលម្អិត សុំទាក់ទងតាមលេខទូរស័ព្ទ 069 285 888/ 069 290 888 / 069 230 888 ឬទំព័រហ្វេសប៊ុករបស់សម្ព័ន្ធសណ្ឋាគារនីមួយៗ៕