ក្រុងប៉ារីស៖ ដោយអត់បានជម្រាបដល់អតិថិជនបង់ប្រាក់មុន មេចុងភៅ Thierry Drapeau កម្រិតស្ដង់ដាផ្កាយ Michelin ស្រាប់តែចាកចេញពីភាគខាងលិចប្រទេស បារាំង និងធ្វើដំណើរមកបង្កើតភោជនីយដ្ឋាន Asia Thierry Drapeau ក្នុងតំបន់អាស៊ីធ្វើព្រងើយ។
ស្ដ្រីម្នាក់ដែលបានត្រៀមប្រារឰខួបកំណើត ៥០ ឆ្នាំរបស់ខ្លួន បានរំឭកពីបំណងទទួលទានអាហារនៅ McDonald''s ក្រោយពីអ្នកស្រី និងស្វាមីធ្វើដំណើរប្រមាណ ៤៥ នាទី ក្នុងសម្លៀកបំពាក់ស្អាតបាតបំណងស្វែងរកភោជនីយដ្ឋានដែលបានបិទទ្វារទៅហើយ។
ស្ដ្រីរូបនោះ បានប្រាប់ AFP ថា ពួកគេបានចំណាយប្រាក់កក់យកឱកាសដ៏វិសេសនេះមុន។ ប៉ុន្ដែមេចុងភៅ Drapeau បានបិទភោជនីយដ្ឋាន Logis de La Chabotterie នៅ Saint-Sulpice-le-Verdon និងសណ្ឋាគារផ្កាយ ៤ ឈ្មោះដូចគ្នានេះរបស់លោកថែមទៀតនៅថ្ងៃទី ២ ខែ មីនា កន្លងទៅ។
ប្រភពមួយបានឲ្យដឹងថា បុគ្គលិកត្រូវបានជម្រាបដំណឹងអំពីការបិទនេះតែប៉ុន្មានថ្ងៃមុនពេលចូលផ្លូវការ។
មេចុងភៅ ដែលបានបាត់បង់ផ្កាយទី២ Michelin Guide កាលពីឆ្នាំមុន បានសរសេរនៅលើហ្វេសប៊ុកថា លោកបានសម្រេចចិត្ដរួមរស់ជាមួយភរិយាឈ្មោះ គីម នៅប្រទេសកំណើតវៀតណាមរបស់នាង និងបានជួបមុខកូនប្រុស តាន់ ផងដែរ។
លោកបានប្រកាសថា លោកនឹងបើកភោជនីយដ្ឋានអត្ដសញ្ញាណរបស់លោក Thierry Drapeau នៅក្រុងបាងកក ខណៈក្ដីសុបិនថ្មីដែលចាប់ផ្ដើម និង Le Cheval Blanc របស់លោក Thierry Drapeau នៅកម្ពុជាផងដែរ។
មេចុងភៅរូបនេះ Thierry Drapeau បានអះអាងថា៖ «សម្រាប់អ្នកដែលមានអារម្មណ៍ឈឺចាប់ចំពោះការបិទភោជនីយដ្ឋានភ្លាមៗនេះ ខ្ញុំក៏មានការលំបាកចំពោះការសម្រេចចិត្ដនេះផងដែរ»៕ AFP/HR