
ក្រុមម៉ូតូខេធីអឹម និងសមាជិកក្លិបម៉ូតូធំកម្ពុជាប្រគល់ថវិកាដល់តំណាងមន្ទីរពេទ្យ។
ភ្នំពេញ: សមាជិកក្រុមម៉ូតូខេធីអឹម (KTM)កម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតជាកម្មវិធីរាត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាកំពុងតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យមន្ទីរពេទ្យមួយនេះអាចបន្តសេវាពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃដល់កុមារកម្ពុជា។ ប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា កន្លងទៅនេះ កម្មវិធីរាត្រីសប្បុរសធម៌របស់ក្រុមម៉ូតូខេធីអឹម មានសមាជិកចូលរួមប្រមាណជា១៥០នាក់ ដោយក្នុងនោះមានសមាជិកជិះម៉ូតូខេធីអឹមមានចំនួន១៣០នាក់ និងក្រៅពីនោះជាសមាជិកក្លិបម៉ូតូធំកម្ពុជា ហៅកាត់ថាស៊ីប៊ីស៊ី (CBC)។
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍