ក្រុងញូវយ៉ក: ក្រុងញូវយ៉ក អាចក្លាយជាគោល ដៅដ៏ទាក់ទាញសម្រាប់ទេសចរណ៍ និងវប្បធម៌ តែកាលពីថ្ងៃសុក្រ ទីក្រុងនេះ បានបន្ថែមនូវមោទនភាពមួយផ្សេងទៀត គឺ Spyscape ជាសារមន្ទីរថ្មីផ្ដល់នូវបទពិសោធជីវិតដល់ភ្ញៀវជាភ្នាក់ងារសម្ងាត់។
ផ្នែកខ្លះនៃសារមន្ទីរ ផ្នែកខ្លះនៃសិល្បៈដំឡើង ភ្ញៀវអាចសាកល្បងធ្វើកិច្ចការជាអ្នកស៊ើបការណ៍ លូនក្រាបតាមពន្លឺភ្លើងឡាស៊ែរ និងដោះស្រាយកូដសម្ងាត់នៅអគារថ្មីសន្លាង ដែលត្រូវបានចំណាយពេលកសាង ៤ ឆ្នាំនៅក្បែរឧទ្យានកណ្ដាល។
ប្រធានក្រុមហ៊ុន Spyscape អ្នកស្រី Shelby Prichard បាននិយាយថា អតីតមន្ដ្រីស៊ើបអង្កេតអង់គ្លេស ត្រូវបានជួលមកជួយរចនាដំឡើង។
បន្ទប់នីមួយៗ ត្រូវបានរចនាឡើងទៅតាមគំរូប្រវត្ដិសាស្ដ្រនៃសម័យកាល ដូចជាការលួចដោះកូដរបស់អង់គ្លេសលើកូដ Nazi Enigma អំឡុងសង្គ្រាមលោកលើកទី ២។
វាក៏មានឯកសារទាក់ទងនឹងទីភ្នាក់ងារស៊ើបការណ៍អាមេរិក ប្រគល់ឯកសារសម្ងាត់ទៅកាន់សហភាពសូវៀត ផងដែរ។
អ្នកស្រី Shelby Prichard បានបន្ដថា៖ «វាក៏ជាដំណើរស្វែងរកជំនាញចារកម្មក្នុងខ្លួនអ្នកផ្ទាល់ផងដែរ ទាំងកូនក្មេង និងមនុស្សធំ»៕