ក្រុងឡុងដ៍ :សិល្បករ​អង់គ្លេស អានណា ប្រោនស្ដេដ បាន​ទុក​លុយ​កាក់​ ១០ ម៉ឺន​គ្រាប់​ក្នុង​សួន​ទឹក​សាធារណៈ​ត្រូវបាន​បោះ​បង់​ចោល​មួយ​នៅ​ខេមប្រ៊ីដ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​បំណង​ស្វែង​យល់​ពី​សណ្ដាន​មនុស្ស​។ ជា​លទ្ធផល​ ប្រាក់​កាក់​ទាំង​នោះ​ត្រូវបាន​លួច​យក​អស់​ត្រឹម​តែ​មួយ​ថ្ងៃ​។

កាក់​ទាំង​នោះ មាន​តម្លៃ​ ១០០០ ផោន (១៣០០ ដុល្លារ) ត្រូវបាន​ទុក​ចោល​នៅ​សួន​ទឹក​ឯ​ Quayside នៃ​ក្រុង ខេមប្រ៊ីដ នៅ​ម៉ោង​ ៨ ព្រឹក​ថ្ងៃ​សៅរ៍ និង​ទំនង​ជា​ត្រូវបាន​គេ​យក​អស់​រយៈ​ពេល ៤៨ ម៉ោង​។

យ៉ាងណាមិញ នៅ​ម៉ោង ៩ ព្រឹក​ ថ្ងៃ​អាទិត្យ កាក់​ចំនួន ៩៩ ភាគរយ​ត្រូវបាន​យក​ចេញ​ពី​សួន​ទឹក​ ទោះបីជា​មាន​ស្លាក​សញ្ញា​បញ្ជាក់​ប្រាប់​ថា សួន​ទឹក​នេះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ណា​ក៏ដោយ​។ ​ប្រាក់​កាក់​​ ១,៦៦ ផោន ​នៅ​សេស់​សល់​ តែ​ក្រុម​អ្នក​រៀចចំ​មិន​ចាត់​ទុក​ជា​ទង្វើ​ចោរកម្ម​នោះ​ទេ​ ដោយសារ​វា​ «​ជា​អ្វី​ដែល​មនុស្ស​ត្រូវការ​»។

ប្រាក់​ទាំង​នោះ​ត្រូវបាន​ទុក​នៅ​សួន​ទឹក​ដើម្បី​ស្ទង់​ពី​កម្រិត​ប្រតិកម្ម​របស់​មនុស្ស​ពេល​បាន​ឃើញ​វា តែ​អ្នកស្រី អានណា ប្រោនស្ដេដ សារ​ភាព​ថា អ្នក​ស្រី មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ប្រាក់​ទាំង​នោះ​ត្រូវបាន​យក​អស់​លឿន​យ៉ាង​នេះ​។

អ្នកស្រី​ចង់​ស្វែង​យល់​ថា តើ​មនុស្ស​នឹង​ប្រើ​លុយ​នោះ​សម្រាប់​បួង​សួង ឬ​យក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​គ្រោង​បរិច្ចាគ​ទាំង​អស់​បើ​សេស់​សល់​ទៅ​កាន់​អង្គការ​មនុស្សធម៌

នាយក​ផ្នែក​សិល្បៈ ដានីញ៉ែល ភិត បាន​និយាយ​ថា​៖ «​យើង​មន​ចាត់​ទុក​ការ​យក​ប្រាក់​កាក់​ទាំង​នោះ​ជា​ទង្វើ​ចោរកម្ម​ឡើយ​ ពីព្រោះ​ប្រាក់​នោះ​គឺ​សម្រាប់​មនុស្ស​យក​ពេល​ពួកគេ​ឃើញ​វា​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​យើង​។

ការ​ពិសោធ​នេះ​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​រំញោច​អារម្មណ៍​ ដែល​ជា​សណ្ដាន​របស់​មនុស្ស​»។

កាក់​ ១០០០ ផោន​នោះ​មាន​ទម្ងន់​សរុប ៣៥៦ គីឡូក្រាម ហើយ​វា​គ្មាន​អ្វី​គួរ​ឲ្យ​យល់​នោះ​ទេ ដែល​អ្នក​ខ្លះ​មិន​អាច​អត់​ទ្រាំ​មិន​យក​មិន​បាន​៕ HR

ប្រភព www.odditycentral.com