ភ្នំពេញៈ អ៊ីយ៉ា!ពិតជាឡូយមែន!តារាចម្រៀងប្រុសផុសភាពល្បីពីស្រទាប់យុវវ័យ និយមប្រើសម្ភារថ្លៃៗលេចភាពល្បីខ្លាំងនឹងភាពហ៊ឺហាតាមរយៈការដូររថយន្តទំនើប និងមានលុយទិញផ្ទះវីឡាជាង ៣០ ម៉ឺន ដុល្លារ លោក សុគន្ធ ថេរ៉ាយុ មានក្រុមអ្នកសិល្បៈល្បី និងវត្តមានកូនប្រុសពៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី រៀបចំពិធីខួបកំណើតឲ្យស្មានមិនដល់។
ជាមួយនឹងបនណ្តុំរូបភាពមានលោក ហ៊ុន ម៉ានី តារាចម្រៀងស្រីអ្នកនាង សុគន្ធ នីសា លោក តារាវង្ស រតនា កញ្ញា វី ឌីណែត តារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា និងតារាប្រុសស្រី ពិធីករ-ពិធីការិនី ផ្សេងៗទៀតផងដែរ បានចូលធ្វើពិធីខួបកំណើតឲ្យតារាចម្រៀងប្រុសល្បីខាងលេចព័ត៌មានឈឺ និងដេកពេទ្យញឹកជាងគេ លោក សុគន្ធ ថេរ៉ាយុ ឡើងរំភើបចិត្តឥតឧបមា។
តារាចម្រៀងដែលទើបនឹងល្បីដែររឿងធ្លាក់កាលីបដូរមកជិះរថយន្តឡិចស៊ីស ៣៣០ មានតម្លៃត្រឹមជាង ៣ ម៉ឺន ដុល្លារ វិញ ក្រោយពីបានលក់រថយន្តចាស់ម៉ាកឡិចស៊ីស ៥៧០ តម្លៃជាង ១០ ម៉ឺនដុល្លារ ដើម្បីដកប្រាក់មើលជំងឺ និងបង់ថ្លៃរំលស់ផ្ទះវីឡាផ្តាច់នោះ បានថ្លែងអំណរគុណជាមួយសារថា៖ «អរគុណបងៗប្អូនៗទាំងអស់គ្នាដែលបាន surprise ខួបកំណើតរបស់ខ្ញុំ អរគុណ សម្រាប់ការ ស្រលាញ់ រាប់អាននូវមិត្តភាពដ៏ល្អមួយនេះ Love you all guys»។
តារាចម្រៀងប្រុស ទើបតែបានដូររថយន្តពីឡិចស៊ីស ៥៧០ ទៅទិញម៉ាក Porsche តម្លៃជាង ៩ ម៉ឺនដុល្លារ មិនបានប៉ុន្មានផង ក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយរូបរថយន្តឡិចស៊ីស ៣៣០ វិញ និងសារថា៖ «ស្វាគមន៍ចំពោះរថយន្តថ្មីពណ៌សបានមកដល់ផ្ទះ» ហើយមហាជនក៏លាន់មាត់សរសេរថា «អីយ៉ា! ថេរ៉ាយុ ទិញរថយន្តថ្មីមួយទៀតថែម ពិតជាមានមែន!»។
លោក សុគន្ធ ថេរ៉ាយុ ដែលកាលពីថ្មីៗនេះ បានបង្ហាញពិធីសែនព្រេននាំសិរីដល់យានជំនិះថ្មីជារថយន្តម៉ាក Porsche ស៊េរី ២០១៤ ដែលត្រូវបានគេដឹងថាមានតម្លៃក្បែរ ១ សែន ដុល្លារ បន្តថា៖ «Thank my partner Ra Bee Tempo Tris Vj TeyTey for surprise my early birthday អរគុណសម្រាប់មិត្តភាពល្អមួយនេះ មក surprise កំពុង record បទថ្មីហ្មងឡើងភ្ញាក់ កំពុង record សុខៗលឺគេច្រៀង Happy birthday to u hahahahaha!»៕