ក្រុងប៉ារីស: ស្ដ្រីបារាំងអាយុ ៥៨ ឆ្នាំ ដែលត្រូវបានប្រកាសខុសថាស្លាប់ក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយអតីតបុគ្គលិកម្នាក់ បានឡើងតុលាការកាលពីថ្ងៃចន្ទក្នុងទីក្រុងលីយ៉ុង ដើម្បីបញ្ជាក់ថា ខ្លួននៅរស់រានមានជីវិត។
របាយការណ៍មរណភាពអ្នកស្រី Pouchain ត្រូវបានបំភ្លៃ ខណៈ AFP រកឃើញពេលបុគ្គលិកទីភ្នាក់ងារនេះបានជួបអ្នកស្រីនៅផ្ទះភាគអាគ្នេយ៍ទីក្រុងសាន់ ចូសេប ក្បែរទីក្រុងលីយ៉ុង នាពេលថ្មីៗនេះ។
អ្នកស្រី Pouchain បាននិងកំពុងតែព្យាបាលបញ្ជាក់ថា អ្នកស្រីនៅរស់រានមានជីវិតតាំងពីតុលាការការងារ បានចាត់វិធានការលើព័ត៌មានផ្ដល់ដោយអតីតបុគ្គលិកក្រុមហ៊ុនអនាម័យរបស់អ្នកស្រីម្នាក់ បានចារកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ថាបានទទួលមរណភាព។
សេចក្ដីសម្រេច ដែលបានបិទបញ្ចប់ជម្លោះជិតពីរទសវត្សរ៍ បានប្រែជោគវាសនាជីវិតអ្នកស្រី Pouchain ផ្ទុយស្រឡះ។ ការលប់ឈ្មោះពីកំណត់ត្រាផ្លូវការ អ្នកស្រីបានបង់បោះអត្ដសញ្ញាណ ប័ណ្ណបើកបរ គណនេយ្យធនាគារ និងធានារ៉ាប់រងសុខភាព។
អ្នកស្រី Pouchain បានចោទប្រកាន់អតីតបុគ្គលិកពីបទក្លែងបន្លំមរណភាពរបស់ខ្លួនដើម្បីបង្កើតមរតកឆបោក ដណ្ដើមពីស្វាមី និងកូនប្រុសរបស់អ្នកស្រី ក្រោយពីប៉ុនប៉ងស្ដ្រីរូបនេះបរាជ័យ ២ ដងរួចមក។
មេធាវីរបស់អ្នកស្រី Pouchain លោក ស៊ីនវែនខូម៉ែរ បានប្រាប់ AFP ថា៖ «វាជារឿងដ៏លីលាបំផុត»។
មេធាវីការពារក្ដីឱ្យអតីតបុគ្គលិកអ្នកស្រីវិញ បានចោទប្រកាន់ពីបទលេងល្បែងមរណភាពរបស់ខ្លួនឯង ដោយនិយាយថា អ្នកស្រីចង់លេងសើចដើម្បីរួចផុតពីក្ដីក្ដាំង ដូចជាការបដិសេធឆ្លើយលិខិតជាដើម។
អ្នកស្រី Pouchain ដែលកំពុងតែស្វែងរកការប្រកាសជាផ្លូវការរបស់តុលាការថា មរណភាពរបស់ខ្លួនជារឿងប្រឌិត បានប្រកែកនឹងការចោទប្រកាន់នេះ។ អ្នកស្រីចាត់ទុកជាជីវិតរបស់ខ្លួនជាមនុស្សស្លាប់ទាំងរស់។
អ្នកស្រី បានប្រាប់ AFP ថា៖ «ទីភ្នាក់ងាររដ្ឋបានប្រាប់ខ្ញុំថា ខ្ញុំលែងស្លាប់ទៀតហើយ តែខ្ញុំក៏មិនទាន់រស់ដែរ។ ខ្ញុំកំពុងតែធ្វើឱ្យខ្លួនឯងរស់ឡើងវិញ»៕ AFP/HR