ក្រុងតូក្យូ : កាលពីឆ្នាំ ២០០៦ យុវតីវ័យ ១៨ ឆ្នាំ ម៉េឡូ អុីម៉ៃ គឺជាតារាម្នាក់ក្នុងចំណោមកីឡាករស្គីទឹកកកជប៉ុនសម្រាប់ព្រឹត្ដិការណ៍ទូរីន អូឡាំពីក។ នាងត្រូវបានចាត់ទុកជាកីឡាការិនីឈានមុខក្នុងព្រឹត្ដិការណ៍ប្រកួតស្គីទឹកកកស្ដ្រី និងថែមទាំងបានឈ្នះពានពិភពលោក World Cup ផងដែរ។
ប៉ុន្ដែរឿងរ៉ាវកើតឡើងមិនសុទ្ធតែចំពោះអត្ដពលិកឡើយ។ អំឡុងពេលប្រកួត នាងបានជួបឧប្បត្ដិហេតុគ្រោះថ្នាក់ និងត្រូវដកខ្លួនចេញ។ ដោយសារតែរបួស នាងលែងមានឱកាសវិលចូលប្រកួតក្នុងព្រឹត្ដិការណ៍អូឡាំពិកទៀត។
ក្រោយមក នាងត្រូវបានទទួលងារជា «ជនបរាជ័យ» និង «ភាពអាម៉ាស» ចំពោះការប្រកួតវគ្គជម្រុះ។ ក្រោយពីរៀបការមិនយូរប៉ុន្មាន ម៉េឡូ អុីម៉ៃ មានកូនពីរនាក់ដែលត្រូវមើលថែ។ នាងចាប់ផ្ដើមធ្វើការជាអ្នកទទួលភ្ញៀវក្នុងបារមួយកន្លែងដើម្បីផ្គត់ផ្គង់ជីវភាព រហូតដល់ធ្លាក់ខ្លួនបម្រើការងារជា ហ្វូហ្សូគុ (ជាពេស្យាចារស្របច្បាប់នៅជប៉ុន ដែលផ្ដល់សេវាកម្មមិនមែនរួមភេទ)។
បន្ទប់មក ក្នុងឆ្នាំ២០១៣ នាងចាប់ផ្ដើមបង្ហាញវត្ដមានក្នុងភាពយន្ដសិចជប៉ុន។ ប៉ុន្ដែថ្មីៗនេះ ចំណាប់អារម្មណ៍ចំពោះកីឡាស្គីទឹកកកបានត្រឡប់វិញ។
អុីម៉ៃ អាយុ ៣០ ឆ្នាំ បានវិលមកកាន់វិថីកីឡាក្នុងព្រឹត្ដិការណ៍ 35th All Japan Snowboarding Championships នៅក្រុងហ្គីហ្វូ កាលពីឆ្នាំមុន។ ថ្វីដ្បិតតែនាងបានសារភាពថា ខ្លួនមានពេលហ្វឹកហាត់តែ ៤ ថ្ងៃយ៉ាងណាក៏ដោយ ក៏នាងបានយកឈ្នះការប្រកួតដោយមានពិន្ទុ ៩០,៧៥ យ៉ាងងាយ។
ការវិលមកវិញនេះ គឺដោយសារកូនៗ ខណៈនាងចាប់ផ្ដើមបង្រៀនពួកគេអំពីកីឡា ព្រមទាំងមានបំណងចង់សាកល្បងឡើងវិញដែរ។ ពេលនេះ នាងបានដកខ្លួនចេញពីវិស័យភាពយន្ដក្ដៅសិចជប៉ុនដ៏ល្បីល្បាញជុំវិញពិភពលោកដោយសារនាងចង់មកកាន់ពិភពកីឡាស្គីទឹកកកវិញ។
នាងមានគម្រោងចូលរួមក្នុងក្រុមជម្រើសជាតិជប៉ុនសម្រាប់ព្រឹត្ដិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០២២ ថែមទៀតផង។
នាងបាននិយាយប្រាប់ Weekender ថា៖ «មានអត្ថបទជាច្រើនសរសេរអំពីខ្ញុំក្នុងទស្សនាវដ្ដី និងកាសែត តែខ្ញុំជឿថា មនុស្សមិនគួរវាយតម្លៃខ្ញុំអាស្រ័យលើការអានរបស់ពួកគេឡើយ។ និយាយជាមួយខ្ញុំ ហើយលោកអ្នកនឹងបានដឹងថា ជីវិតខ្ញុំមិនសុទ្ធតែអវិជ្ជមានឡើយ។ ខ្ញុំពេញចិត្ដចំពោះការងារខ្ញុំ ហើយសំខាន់ខ្ញុំអាចត្រឡប់មកទីលានវិញបាន។ ខ្ញុំបានបង្រៀនកីឡាជាច្រើនដល់សិស្ស រួមទាំង កូនប្រុសស្រីរបស់ខ្ញុំផងដែរ។ ខ្ញុំចង់បង្កើតភាពរិករាយដោយមិនរងសម្ពាធអ្វីទាំងអស់»៕ HR ប្រភព www.koreaboo.com