ក្រុង​ម៉ានិល : ពិត​ជា​គួរ​ឲ្យ​ស្រៀវ​ឆ្អឹង​ខ្នង ពេល​បុរស​ម្នាក់​ត្រូវបាន​កាប់​នឹងតាំងតោ​ក្រោយ​ពី​ពិធី​សាសន៍​ដ៏​ចម្រូង​ចម្រាស​របស់​ហ្វីលីពីន បាន​អះអាង​ថា វា​បាន​ផ្ដល់​ឲ្យ​អ្នក​មាន​ជំនឿ​នូវ​ថាមពល​កាប់​មិន​មុត​។

វីដេអូ​ឃ្លីប​បាន​បង្ហាញ​ថា សមាជិក​ក្រុម​សាសនា​ «ស្ដេច​ដែក​» ដែល​បង្ហាញ​សកម្មភាព​កាប់ចញ្ច្រាំ​លើ​បុរស​ម្នាក់​​​គ្មាន​ឈាម តែ​ឈឺ​ចាប់​ដោយ​ប្រើ​កាំ​បិត​តាំង​តោ​។

ពិធី​នេះ ត្រូវបាន​ជឿ​ថា ជា​ទង្វើ​បណ្ដេញ​ដួង​វិញ្ញាណ​បិសាច​ ព្យាបាល​ជំងឺ និង​ប្រោះ​ព្រំ​ដល់​សាវ័ក​របស់​ខ្លួន​។ ព្រឹត្ដិការណ៍ ដែល​ស្គាល់​ជា ហារីង បាកាល់ មាន​សមាជិកប្រមាណ ១០០ នាក់​ ក្នុង​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​គ្រឹស្ដ​សាសនា​ និកាយ​កាតូលិក ជា​ធំ​ រួម​ទាំង ប៉ូលិស និង​ទាហាន​ ដែល​បាន​ចូលរួម​ដើម្បី​ការពារ​ខ្លួន​ ទោះបីជា​ទង្វើ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ពិធី​សាសនា​ដ៏​ចម្លែក​ក្ដី​។

លោកគ្រូអាគមន៍​ អង់ហ្គេលីតូ រ៉ាមបូ អូរ៉េតា ដែល​បាន​ជំទាស់​នឹង​ការ​អះអាង​នេះ បាន​និយាយ​ថា​៖ «​ក្រៅពី​ព្យាបាល​ជំងឺ ខ្ញុំ​បាន​ចូលរួម​ពិធី​ដើម្បី​ការពារ​ខ្លួន​ពី​អ្នក​មាន​បំណង​មិន​ល្អ​លើ​ខ្ញុំ​។ ដូច្នេះ ខ្ញុំ​មិន​ចាំ​បាច់​ប្រយ័ត្ន​ខ្លួន​គ្រប់​ពេល​វេលា​ឡើយ​»។

លោក​បន្ដ​ថា​៖ ​«​វា​មិន​សម្រាប់​បង្ក​រឿង​ជម្លោះ ឬ​មាក់​ងាយ​នរណា​ឡើយ គោល​បំណង​របស់ ស្ដេច​ដែក គឺ​បម្រើ​សមាជិក​ក្រុម​ ប្រទេស​ និង​រដ្ឋាភិបាល​។ ពេល​អ្នក​ត្រូវបាន​ផ្ដល់​ការ​ប្រោះ​ព្រំ​ដោយ​កាំបិត​តាំង​តោ អ្នក​លែង​ជា​មនុស្ស​ធម្ម​ជាតិ​ទៀត​ហើយ​។ អ្នក​ជា​ទាហាន​របស់​ព្រះ​ ពេល​ដែល​ជួប​នឹង​ខ្មាំង​សត្រូវ​»។

លោក នីកុន សេលីស ដែល​បាន​ចូលរួម​ថត​ពិធី​សាសនា​នេះ បាន​និយាយ​ថា ពាក្យចចាម​អារាម​របស់​អ្នក​ស្រុក​លើ​ក្រុម​សាសនា​នេះ បាន​បង្ខំ​ចិត្ដ​លោក​សិក្សា​កាន់​តែ​ស៊ី​ជម្រៅ​ចំពោះ​ក្រុម​នេះ​។

លោក​បាន​ចាត់​ទុក​ពិធី​ប្រោះ​ព្រំ​ដែល​ស្គាល់​ជា «អាន​ធីង​-​អានធីង» ស្មើ​ពាក្យ​ការ​ឈឺ​ចាប់ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ តែមិន​អាច​បកស្រាយ​ពី​មូល​ហេតុ​ដែល​កាំបិត​ចុង​ស្រួច​នេះ​មិន​បង្ក​របួសស្នាម។

លោក នីកុន អាយុ ៣២ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ឮ​អំពី​ក្រុម​នេះ ដែល​អះអាង​ថា ខ្លួន​បាន​ផ្ដល់​អាគមន៍​ការពារ​ខ្លួន​ពី​គ្រាប់​កាំភ្លើង និង​កាំបិត​។ គ្រូ​អាគមន៍ បាន​បញ្ជាក់​ថា បាន​ដាក់​អាគមន៍​ការពារ​ពាស​ពេញ​រាង​កាយ​ក្រោយ​ពី​សូត្រ​បាលី​ជា​ភាសា​ឡាតាំង​។ លោក​បាន​និយាយ​ថា មាន​តែ​គ្រូ​អាគមន៍ ហារីង បាកាល់ ប៉ុណ្ណោះ​ដែល​អាច​អ្វី​តាម​ចិត្ដ​ចង់​។

លោក​បន្ដថា​៖ «​ពលរដ្ឋ​មក​ពី​សាសនា​គ្រឹស្ដ​ផ្សេង​ៗ បាន​ចោទ​ប្រកាន់​ពួកគេ​ប្រារឰ​ពិធី​ជំនឿ​ជ្រុល​និយម​ដោយសារ​តែ​ការ​អនុវត្ដ​ប្លែក​ៗ ដែល​អាច​ប៉ះពាល់​ជំនឿ​សាសនា​ដទៃ​»។

លោក នីកុន បាន​បន្ថែម​ថា បុព្វជិក​ត្រូវ​តម​រួម​ភេទ សាច់​ជ្រូក និង​សាច់​ឆ្កែ ព្រម​ទាំង ស្បថ​ បើ​មិន​ដូច្នោះ​ទេ ពួកគេ​បាត់​បង់​អាគមន៍​វេទម​ន្ដ​ពី​ខ្លួន​។

លោក បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ជឿ​ថា ខ្ញុំ​ខ្លួន​ឯង​ត្រូវ​ឲ្យ​គ្រូ​កាប់​ ៩ ដង​ដែរ​។ ខ្ញុំ​មិន​មាន​អារម្មណ៍​កំពូល​មនុស្ស​អី​ទេ វា​គ្រាន់តែ​ជា​ពិធី​ដ៏​គួរ​ឲ្យ​ស្រៀវ​ឆ្អឹង​ខ្នង​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម​ធ្វើ​ប៉ុណ្ណោះ​»៕ HR