ក្រុងហ្សាការតា: ស្ដ្រី​ម្នាក់​អង្វរករ​សុំ​ការលើកលែង និង​យំ​បោក​ខ្លួន​ដូច​អក ខណៈ​ខេត្ដ​អាសេ​របស់​ឥណ្ឌូនេស៊ី​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​រួម​ទាំង​បុរស​កាន់​លទ្ធិព្រះពុទ្ធសាសនា​ម្នាក់​ដែល​ចោទប្រកាន់​ពី​បទ​បំពាន​ច្បាប់​មូស្លីម​។

ដោយ​មាន​ការរិះគន់​ច្រើន ការ​វាយ​រំពាត់​នៅ​ទីសាធារណៈ​គឺជា​ទណ្ឌកម្ម​ដ៏សាមញ្ញ​មួយ​ចំពោះ​ជនល្មើស​ក្នុង​តំបន់​ដ៏អភិរក្ស​តឹងរ៉ឹង​មួយ​នេះ​ដែល​ស្ថិត​នៅ​ចុង​កោះ​ស៊ូម៉ាត្រា រួមទាំង​ល្បែងស៊ីសង ផឹក​គ្រឿងស្រវឹង និង​រួមភេទ​ខ្ទើយ ឬ​សម្ព័ន្ធ​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍​។

ខេត្ដ​អាសេ គឺជា​តំបន់​តែ​មួយ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​មូស្លីម​ធំ​បំផុត​ក្នុង​លោក​ដែល​ប្រណិប័តន៍​ច្បាប់​អ៊ិស្លាម​តឹងរ៉ឹង​បំផុត​។ ថ្ងៃ​ព្រហស្បតិ៍​មហាជន​ឈរ​មើល​មនុស្ស ១១ នាក់​ត្រូវ​បាន​វាយ​នឹង​រំពាត់​ខាង​ក្រៅ​ព្រះវិហារ​ក្នុង​ក្រុង បានដា អាសេ នៃ​ខេត្ដ​ដ៏អភិរក្ស​។

មន្ដ្រី​គ្រង​ឈុត​សារី​បាន​វាយ​ពី ៨ ទៅ ៣២ ​រំពាត់​លើ​ខ្នង​ក្រោយពី​ពួកគេ​ត្រូវបាន​ចាប់​ពីបទ​រួមភេទ​ចំពោះ​សម្ព័ន្ធភាព​ភេទ​ផ្ទុយ​ជាច្រើន​ករណី​។ បុរស ៦ ​នាក់ និង​នារី ៥ ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ជិត​ 20 ​ទៅ​ 20 ​ប្លាយ​ត្រូវ​បាន​ឈរ​ព័ទ្ធជុំវិញ​ដោយ​មន្ដ្រី​សាសនា​ដែល​តាម​ប្រមាញ់​ជា​ទង្វើ​បំពាន​ច្បាប់​សាសនា​របស់​ជន​ទាំងនេះ​។

អាជ្ញាធរ​បន្ថែម​ថា​មនុស្ស​ប៉ុន្មាន​នាក់​ធ្លាប់​ត្រូវ​បាន​វាយ​កន្លង​មក​ពី​បទ​ឱបថើប និង​កាន់​ដៃ​គ្នា​នៅ​ទីសាធារណៈ​។ យុវតី​អាយុ ១៩ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ក្នុង​បន្ទប់​ជាមួយ​បុរស​ម្នាក់​បាន​ទ្រហោយំ​យ៉ាង​ខ្លាំង ខណៈ​ទណ្ឌកម្ម​វាយ​នឹង​រំពាត់​ចាប់ផ្ដើម​៕ HR