ភ្នំពេញ៖ តារាចម្រៀង​យុវវ័យ​កញ្ញា អ៊ីវ៉ា ថ្មីៗនេះ​បាន​ធ្វើឱ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល ជាមួយ​រូបភាព​អាង​ចិញ្ចឹម​បង្កង​ដែល​នាង​រំពឹងថា​សត្វ​ចិញ្ចឹម​នេះ​នឹង​ធំធាត់ឆាប់។

ភ្ជាប់​ជាមួយ​រូបថត​អាង​ចិញ្ចឹម​បង្កង​ និង​រូប​សមិទ្ធផល​ដ៏រស់រវើក​ជាច្រើន​ក្បាល​នោះ​តារាចម្រៀង​ស្រី អ៊ីវ៉ា បានធ្វើឱ្យ​អ្នកគាំទ្រ​នាង​លាន់មាត់​ថា៖ «អាយដល (Idol) ចេះ​ចិញ្ចឹម​បង្កង​ទៀត! ខប់»។

សំណេរ​របស់​នាង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ពី​ប្រិយមិត្ត ដោយ​អ្នកខ្លះ​ទទូចថា «បង្រៀន​ខ្ញុំ​ចិញ្ចឹម​ផង» ហើយ​ខ្លះ​សរសើរ​នាង​ថា «ពូកែ​ណាស់​អាយដល (Idol) ដ៏ឧស្សាហ៍​របស់ខ្ញុំ​គួរឱ្យ​ស្រឡាញ់​ណាស់»។

ប្រិយមិត្ត​មួយចំនួន​ដែល​គិតថា​តារាចម្រៀង​ ឃិន ​ស្រីនាថ ​ហៅ​ អ៊ីវ៉ា ​កំពុង​ប្រក​បរបរ​ចិញ្ចឹម​បង្កង​លក់​នោះ​ក៏បាន​សួរនាំ​ចង់​ទិញ​បង្កង​ពី​រូបនាង។

រូបភាព​អាង​ចិញ្ចឹម​បង្កង​ដែល អ៊ីវ៉ា ថា​ចិញ្ចឹម​ទុក​ថត​លេង។ ហ្វេសប៊ុក

យ៉ាងណាមិញ​នាង​ក៏បាន​បកស្រាយ​យ៉ាងខ្លី​ថា៖ «ចិញ្ចឹម​ទុក​ថត»។

ទន្ទឹមនឹងនេះ​ក៏មាន​ប្រិយមិត្ត​អ្នកជំនាញ​ចិញ្ចឹម​បង្កង​ដទៃទៀត​ណែនាំ ស្រីស្រស់ អ៊ីវ៉ា ពី​វិធី​ថែទាំ​សត្វ​ចិញ្ចឹម​នេះ​ផងដែរ​ថា៖ «ឧស្សាហ៍​វាស់ PH ទឹក​ផង​បង»។

គួរ​រំឭក​ផងដែរ​ថា​ក្រៅពី​អាជីព​សិល្បៈ​តារាចម្រៀង​យុវវ័យ​ដែល​ប្រឡូក​លើ​វិថី​សិល្បៈ ១០ ឆ្នាំ​ហើយ​នោះ​កញ្ញា អ៊ីវ៉ា នៅ​ឆ្លៀត​រក​ចំណូល​បន្ថែម​ពី​មុខរបរ​លក់​ចំណីអាហារ​​ និង​សម្លៀកបំពាក់​បុរស​នារី​កុមារ​ និង​គ្រឿងសម្អាង​ក្រោម​ស្លាក​យីហោ អ៊ីវ៉ា សប ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ ក្រុង​ច្បារមន​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ផងដែរ៕

រូបភាព​ថ្មីៗ​ដែល​តារាចម្រៀង​កញ្ញា អ៊ីវ៉ា បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​នាង។ ហ្វេសប៊ុក

តារាចម្រៀង​កញ្ញា អ៊ីវ៉ា បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ប្រមាណ ១០ ឆ្នាំ​មកហើយ។ ហ្វេសប៊ុក

កញ្ញា អ៊ីវ៉ា ក៏មាន​ហាង​លក់​អាហារ​សម្លៀកបំពាក់ និង​គ្រឿងសម្អាង អ៊ីវ៉ាសប ផងដែរ។ ហ្វេសប៊ុក