ភ្នំពេញ៖ សម្រាប់​មិត្ត​យុវវ័យ​ដែល​​មាន​បំណង​ចង់​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​អាជីព និង​ចង់​មាន​​ឱកាស​ចូល​ប្រឡូក​ទៅ​​​ក្នុង​​​​​វិស័យ​​​សិល្ប:​បំពេញ​ក្តី​សុបិន​​ខ្លួន​​នោះ អាច​សាកល្បង​មក​ចូល​​​រៀន​ជាមួយ​​​​ក្លិប​សាលា​​បង្រៀន​​​​ដើរ​​បង្ហាញ​ម៉ូដ​អាជីព​​​ New Face Cambodia​ អាច​ជា​​ស្ពាន​ដើរ​ឆ្លង​​​​​​​ឆ្ពោះ​ទៅ​​រក​​វិថី​សិល្បៈ​​បាន​នា​ពេល​អនាគត​។​

បើ​តាម​លោក ម៉ែន​ និមលរ័តន៍​ ដែល​ជា​ម្ចាស់​ និង​គ្រូ​បង្ហាត់​បង្រៀន​​​ដើរ​​​ម៉ូដ​នៅ ​New Face Cambodia បាន​​​​បង្ហើប​​​ឲ្យ​ដឹង​​ពី​កម្មវិធី​ហាត់​​រៀន​ ដើម្បី​​ក្លាយ​ជា​​តារា​ប​ង្ហាញ​​ម៉ូដ​អាជីព​ និង​អាច​មាន​ឱកាស​​ឈាន​​ជើង​ចូល​​​ពិភព​សិល្បៈ​​​នានា​ផង​ដែរ​​ថា៖ «​នេះ​​គឺ​​ជា​វិថី​មួយ ​អាច​​​ជួយ​ឲ្យ​​យុវវ័យ​ឲ្យ​ក្លាយ​ទៅ​ជា​តារា​​បង្ហាញ​ម៉ូដ​អាជីព និង​បាន​​​​ប្រឡូក​នៅ​ក្នុង​​វិស័យ​សិល្បៈ​បាន​ ខណៈ​យើង​មាន​បើក​​​​បង្រៀន​​ដើរ​បង្ហាញ​ម៉ូដ សម្តែង​ និង​រៀន​កែ​ដំណើរ​សា​ជា​ថ្មី​​ទៀត​​ដែរ។​ ការ​ហាត់​​រៀន​​ចំណាយ​ពេល​​​​​ត្រឹម​​តែ ១ ខែ​ប៉ុណ្ណោះ​ ដោយ​​មាន​ចំនួន ៥​ ថ្ងៃ​ក្នុង​ ​១ ​​​សប្តាហ៍​ ហើយ​ម៉ោង​​ហាត់​រៀន​អាច​មាន​ ២ ​ជម្រើស​​​​ ​គឺ​មាន​ម៉ោង ១៤:០០ ដល់ ១៦:០០ និង​​​​​ចាប់​ពី​ម៉ោង ​១៦:​៣០ ដល់ ១៨:៣០​»។​

សិស្ស​ពេល​ហាត់ជាមួយ​គ្រូ​អាជីព​ខាង​ជំនាញដើរ​ម៉ូដ​របស់ New Face Cambodia។ រូបថត សហ​ការី

អតីត​​ជា​ប្រធាន​​​ប្រតិបតិ្ត​​នៅ​​ ​Arise​ Agency​ ដែល​​​​ទទួល​​បន្ទុក​ផ្នែក​​​​បណ្តុះបណ្តាល និង​​បញ្ជូន​​បេក្ខភាព​កញ្ញាឯក​​តំណាង​​​ប្រទេស​កម្ពុជា ​ប្រចាំ​ឆ្នាំ​កន្លង​​មក​នោះ​ បន្ត​ថា៖ «​យើង​​មាន​​គ្រូ​បង្ហាត់​សុទ្ធ​តែ​ជំនាញ​​​ និង​មាន​បទពិសោធ​ច្រើន​មក​បង្ហាត់​បង្រៀន​​នៅ​សាលា New Face Cambodia នេះ ហើយ​​យើង​​ក៏​ជួយ​រក​ការងារ​​ឲ្យ​ពួក​​គាត់​ធ្វើ​​ផង​ដែរ ​តាម​វិស័យ​នៃ​ជំនាញ​​ទាំង​​នេះ​ ក្រោយ​​​ពី​បាន​​ហាត់​រៀន​ចប់​ទៅ​នោះ»។

គួរ​កត់​សម្គាល់​​ដែរ​ថា កញ្ញា​ Ravy គឺ​ជា​តារា​បង្ហាញ​ម៉ូដ​​ New Face Cambodia និង​អតីត​គឺ​​ជា​កញ្ញាឯក​​ Miss​ Cosmo​ ​World Cambodia 2019 ខណៈ​កញ្ញា​ក៏​ធ្លាប់​បាន​​​បង្ហាញ​វត្តមាន​នៅ​​​ក្នុង​កម្មវិធី ​Fashion Night ដែល​ប្រារព្ធ​នៅ​ CHEERS​ Club កាល​ពី​ថ្ងៃ​ទី ៨ មីនា ឆ្នាំ ​២០២០ កន្លង​​មក​​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ ​២០២០។

មិត្ត​យុវវ័យ ដែល​មាន​សេចក្តី​​ប្រាថ្នា​ចង់​សម្រេច​ក្តី​សុបិន​​​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​អាជីព​ និង​​​ចង់​ហក់​ចូល​​វិស័យ​សិល្បៈ​ផ្សេងៗ​​​នោះ អាច​មក​ហ្វឹកហាត់​សមត្ថភាព​ និង​ទទួល​សេវាកម្ម​ហាត់​​រៀន​​ជាមួយ​​ New Face Cambodia ដែល​មាន​ទីតាំង​នៅ​ជាន់​ទី ២ នៃ​អគារ ​N5 Salon (បុរី​ជីបម៉ុង​ ​ជិត​​ផ្សារ​ទំនើប​អ៊ីអន ២) ផ្ទះ​លេខ​ ៩៥​ ផ្លូវ ១០១៥ ទាក់ទង​តាម​លេខ​​ទូរស័ព្ទ 069 286 818៕​