ភ្នំពេញ ប៉ុស្ដិ៍ | ​កសិដ្ឋាន​ជ្រលង​បុព្វតា​អាច​នឹង​ស្រូប​យក​ភ្ញៀវ​ពីសេក​​សក​នាថ្ងៃ​ខាង​មុខ

កសិដ្ឋាន​ជ្រលង​បុព្វតា​អាច​នឹង​ស្រូប​យក​ភ្ញៀវ​ពីសេក​​សក​នាថ្ងៃ​ខាង​មុខ

ទេសចរណ៍

កាលបរិច្ឆេទផ្សាយ:
២៣ កញ្ញា ២០១៦ | ១០:៤២

អ្នកយកព័ត៌មាន:
ប៉ាន់ រិទ្ធា

ប្រធានបទផ្សេងៗ

ទិដ្ឋ​ភាព​នៅតាម​មាត់​ច្រាំង ដែល​មាន​កន្លែង​ដើរក្រាល​ថ្ម និង​ម្លប់​ដើម​ឈើ​ដ៏ត្រ​ជាក់​នៃតំបន់​កសិដ្ឋាន​ជ្រលង​បុព្វតា​។

បាត់ដំបងៈ ខណៈ​ទេសចរ​ខ្មែរ​ទាំង​ជិត ​និង​ឆ្ងាយ​​ភាគ​ច្រើន​តែង​និយម​ទៅ​កម្សាន្ត​ និង​ធ្លាប់តែ​ស្គាល់​តំបន់​ទេស​ចរណ៍​ទឹក​ហូរ​សេក​សក​ប៉ុណ្ណោះ​​ តែ​ប្រសិន​បើ បាន​ធ្វើ​ដំណើរ​ឲ្យហួស​បន្តិច​ទៅមុខ​ នឹង​ជក់ចិត្ត​ជា​មួយ​នឹង​បណ្តុំ​​ទេស​ភាព​ស្រស់​ត្រកាល ដែល​អមទៅ​ដោយ​ដី​ចម្ការ​​ស្វាយ​​ លាយ​ឡំ​ឆ្លាស់​ចម្រុះ​គ្នា​ដោយ​បុប្ផា និង​រុក្ខជាតិ​ផ្សេងៗ​ទៀត ​នៃផ្ទៃ​ដីដ៏​ធំល្វឹង​ល្វើយ​ទំហំ ១២ ​ហិក​តា និង​​មាន​ទឹកហូរ​​ខួប​ប្រាំង​ខួប​វស្សា ​ដែល​អាច​ចុះងូត​លេង​កម្សាន្ត​បាន​យ៉ាង​សប្បាយ​ចិត្ត​ត្រជាក់​កាយា​មិនខាន​ឡើយ​ ពេល​ទៅ​ដល់​រមណីយ​ដ្ឋាន​ធម្មជាតិ​ និង​កែច្នៃ​ ឯកជន​មួយ​មាន​ឈ្មោះ​ថា «កសិដ្ឋាន​​ជ្រលង​បុព្វតា» ខណៈ​នៅ​តាម​មាត់​ច្រាំង​ក៏​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​ចោល​ម្លប់ដ៏​​ត្រឈឹង​ត្រឈៃ​ត្រជាក់​ល្ហឹម​តែម្តង។ ​

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com