ក្រុងហូជីមិញ៖ ខេត្ដភាគកណ្ដាលប្រទេសវៀតណាម ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅមិនសូវពេញនិយមទាំង ៧ ក្នុងពិភពលោកដែលភ្ញៀវទេសចរគួរពិចារណា ក្រោយបញ្ចប់វិបត្ដិកូវីដ ១៩។ នេះបើយោងតាមបណ្ដាញព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក CNBC។
ជាមួយនឹងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ចំនួន គោលដៅទេសចរណ៍ រួមទាំងតំបន់ប្រវត្ដិសាស្ដ្រហ៊ុយអាន អតីតរាជធានី ហ៊ូ ក្នុងខេត្ដធួធៀនហ៊ូ និងដែនជម្រក មីសុន នៅក្នុងខេត្ដក្វាងណាម ភាគកណ្ដាលប្រទេសវៀតណាម ជាទីតាំងល្បីល្បាញលើផែនទីទេសចរណ៍តាំងពីយូរយារស្រាប់ហើយ។
លើសពីនេះ ទីក្រុងក្វាយញុន ដែលមានឆ្នេរសមុទ្រលាតសន្ធឹងរហូតដល់ ៤២ គីឡូម៉ែត្រ ដែលជាប់រហស្សនាមជា «ម៉ាល់ឌីវ វៀតណាម» បច្ចុប្បន្នក្លាយទៅជាតារារះថ្មីលើផែនទីទេសចរណ៍របស់វៀតណាម។
ល្អាងសុនដូងភាគកណ្ដាល ខេត្ដក្វាងប៊ិញ ត្រូវបានប៉ាន់ប្រមាណថា មានអាយុកាលចន្លោះពី ៤០០ ទៅ ៤៥០ លានឆ្នាំ តែទើបត្រូវបានរកឃើញក្នុងឆ្នាំ ២០០៩។ ល្អាងនេះ ដែលមានប្រវែងសរុប ៩ គីឡូម៉ែត្រ ត្រូវបានប្រកាសជាល្អាងធំបំផុតក្នុងលោក និងបានបើកទ្វារទទួលភ្ញៀវទេសចរក្នុងឆ្នាំ ២០១៣ ពោលគឺ ៤ ឆ្នាំក្រោយពីសមាជិកសមាគមស្រាវជ្រាវល្អាងចក្រភពអង់គ្លេសបានបញ្ចប់ការរុករក។
ទូរទស្សន៍ CNBC ខាងលើ បានបញ្ចូលគោលដៅដទៃទៀត ដែលគួរតែទៅលេងក្រោយវិបត្ដិកូវីដបក់ផាត់ទៅ ដូចជា Normandy ប្រទេសបារាំង Kagawa ប្រទេសជប៉ុន Dandenongs ប្រទេសអូស្ដ្រាលីជាដើម៕ VNS/HR