ក្រុងសង់អាល់ដូហ្វ: សួន​ផ្លូវ​វង្វេង​ធ្វើ​ពី​ព្រឹល​សក្បុស​ដ៏ធំ​បំផុត​ក្នុង​លោក​បាន​បំបែក​ឯតទគ្គកម្ម​ហ្គីនណេស​ជាមួយ​ទំហំ ២៧៨៩ ​ម៉ែត្រការ៉េ​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ប្ដី​ប្រពន្ធ​កសិករ​លោក គ្លីន និង​ភរិយា អេនជី ម៉ាស៍ តែងតែ​អបអរ​រដូវកាល​ប្រមូលផល​ដោយ​យក​ចម្ការពោត​ធ្វើ​សួន​ផ្លូវ​វង្វេង​នៅ​កសិដ្ឋាន​របស់​ខ្លួន ឯ​ជាយក្រុង​សង់អាល់ដូហ្វ​។

សម្រាប់​ឆ្នាំ​នេះ​នៅពេល​ដែល​ការព្យាករ​អាកាសធាតុ​កាណាដា​មាន​រយៈពេល​ចុះ​ត្រជាក់​អូសបន្លាយ​វែង​ជាង​ធម្មតា ទើប​ពួកគេ​សម្រេចចិត្ត​ប្រើប្រាស់​ព្រឹល​ទឹកកក​សង់​ជា​ជញ្ជាំង​ក្រវិកក្រវក់ បង្កើត​បាន​ជា​ល្បែង​រក​ច្រកចេញ​នៅ​សួន​ផ្លូវ​វង្វេង​ដ៏ធំ​មួយ​។

ពួកគេ​បាន​ចំណាយពេល​ជាច្រើន​សប្ដាហ៍​ក្នុង​ការគូស​ប្លង់ និង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​លើ​ការដឹកជញ្ជូន​ព្រឹល ៣៧០ ​ឡាន ម៉ាស៊ីនភ្លើង ត្រាក់ទ័រ ប្រេង ពលកម្ម និង​ឧបករណ៍​នានា​។

សួន​នេះ​នឹង​បន្ត​ទទួល​ភ្ញៀវ​បាន​ ២-៣ ​សប្ដាហ៍​ទៀត និង​អាច​រកប្រាក់​ចំណូល​បាន​បន្តិចបន្តួច​ពី​អ្នក​មក​លេង​ជាង ១ ​ម៉ឺន​នាក់​៕