
មកស្គាល់រូងភ្នំស្អាតៗ នៅប្រទេសកម្ពុជាម្ដង!
ភ្នំសសៀរ ខេត្តកែប

ព្រះសង្ឃនៅក្នុងរូងភ្នំសសៀរ។ ហេង ជីវ័ន
ស្ថិតនៅចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប និង ៣ គីឡូម៉ែត្រពីរង្វង់មូលសេះស រមណីយដ្ឋានភ្នំសសៀរ មានរូងថ្មសំខាន់ៗចំនួន ៤ គឺល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងសខ្មៅ និង ល្អាងប្រចៀវ។ នៅទីនោះក៏មានអារាម និងចេតិយជាទីប្រណិប័តន៍ ដែលសម្បូរទេសចរបរទេសមកហូរហែមិនដាច់ ពោលគឺក្នុងចំនួនច្រើនជាងភ្ញៀវខ្មែរទៅទៀត។
ល្អាងព្រះទឹក នៅជើងភ្នំបាណន់ ខេត្តបាត់ដំបង
.jpg)
ល្អាងព្រះទឹក ជើងភ្នំបាណន់។ ហុង មិនា
ក្រៅពីសកម្មភាពឡើងជណ្ដើរ ៥២០ កាំ ទៅទស្សនាប្រាសាទលើកំពូលភ្នំ នៅជើងភ្នំវិញក៏មានល្អាងព្រះទឹក ដែល មានច្រកចូលងងឹតសូន្យ សុង។
យោង តាមឯកសាររបស់ លោក Henri Mouhot អ្នក ស្រាវជ្រាវជនជាតិបារាំង ល្អាងដ៏ពិសិដ្ឋនេះ ពេលណាផឹកវាទៅនឹងនាំឲ្យគេបានដឹងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
ដូចគ្នាដែរ លោកតា ជឹង ជិន ជាឆ្មាំប្រាសាទភ្នំបាណន់ បានឲ្យដឹងថា អ្នកស្រុកជឿថា ទឹកមន្តដ៏ត្រជាក់ និងស័ក្តិសិទ្ធិប្រើសម្រាប់ប្រោះព្រំមុខ និងកាយ ដើម្បីសុំសេចក្តីសុខសប្បាយ។ នៅជើងភ្នំមានគូទឹកនៅសងខាង អាចជិះទូកកម្សាន្ត ភ្លក្សក្រូចពោធិ៍សាត់ និងញ៉ាំអាហារក្រោមម្លប់ក្យូសផងដែរ។
ល្អាងភ្នំឈ្ងោក ទីឋានស័ក្ដិសិទ្ធិនៅកំពត
.jpg)
ប្រាសាទក្នុងល្អាងភ្នំឈ្ងោករក្សាទ្រង់ទ្រាយនៅល្អ។ ផា លីណា
ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពត ល្អាងភ្នំឈ្ងោកទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មុនសម័យអង្គរ។
បំភ្លឺដោយភ្លើងពិលផង ភ្ញៀវទេសចរនឹងឃើញជញ្ជាំងល្អាងដែលមានសភាពក្រហេងក្រហូងព្រមទាំងសត្វប្រចៀវហើរឆ្វៀលឆ្វាត់ មុនពេលដើរឆ្លងស្ពានឈើកាត់ទឹកភ្លៀងដែលឡើងជន់លិចបាតល្អាងនៅរដូវវស្សា។ ក្នុងល្អាង មានប្រាសាទនៅរក្សាបានទ្រង់ទ្រាយដើមល្អស្អាត ដែលបុរាណវិទូអះអាងថា បានកសាងឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសាសនានៅសតវត្សរ៍ទី ៧។

ល្អាងឥសី ៨ ទិស មានថ្មអាចត្រដុសចេញសំឡេងតន្ត្រី។ ផា លីណា
ល្អាងឥសី ៨ ទិស នៅខេត្តកំពត

ច្រកល្អាងភ្នំក្បាលរមាស ដែលមានកន្លែងផ្សងព្រេងឡើងជញ្ជាំង។ លាង ផាន់ណារ៉ា
ស្ថិតនៅចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីភ្នំឈ្ងោក ក្នុងឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត ល្អាងដែលភ្ញៀវទេសចរច្រើនមើលរំលង ត្រូវបានប្រជាពលរដ្ឋហៅថា «ល្អាងភ្នំឥសី ៨ ទិស»។
បើទោះបីជាល្អាងទូទៅសុទ្ធតែជាទីងងឹតស្លុប តែភាពអស្ចារ្យនឹងរំលេចឡើងជាពណ៌យ៉ាងស្រស់ស្អាតនៅពេលចន្លុះបំភ្លឺចាំង។
សំណឹកជញ្ជាំងល្អាងដែលរំលេចជាពណ៌ និងសណ្ឋានប្លែកៗដូចជារូបឈើច្រត់តាឥសី ផ្កាឈូក ព្រះកេសព្រះពុទ្ធគស នាគខៀវ និងប្រាសាទកំពូល ៥ ជាពិសេស ថ្មដុះក្នុងល្អាង ដែលមានសំឡេងស្រដៀងនឹងសាដៀវ និង ពិណពាទ្យ។
ល្អាងក្បាលរមាស នៅកំពត
.jpg)
ភ្នំឈ្ងោក មានច្រកកន្លុកកន្លៀត ហើយបាតល្អាងអាចជន់លិចនៅរដូវវស្សា។ ផា លីណា
ស្ថិតនៅមិនឆ្ងាយពីភ្នំឈ្ងោក ភ្នំក្បាលរមាស ជាកន្លែងកម្សាន្ដបែបផ្សងព្រេងសម្រាប់ក្រុមអ្នកចូលចិត្ដឡើងជញ្ជាំងភ្នំដំបូងគេបំផុតរបស់កម្ពុជា ដែលមានឈ្មោះថា Climbodia។
លោក ដេវិដ វ៉ាន់ ហ៊ុលឡេ (David Van Hulle) ជាអ្នកឡើងភ្នំជនជាតិបែលហ្ស៊ិក បានរកឃើញកន្លែងកម្សាន្ដនោះចៃដន្យ ដោយគ្រាន់តែធ្វើដំណើរពីក្រុងកំពតប្រមាណ ១៥ នាទី។
ពេលលោកចាប់លើផ្ទាំងថ្ម និងផ្ដើមសម្រូតខ្លួនចុះក្នុងល្អាងភ្នំ លោកឃើញថ្មដុះស្រួចៗបង្កើតពីតំណក់ទឹក ដែលផ្ទាំងសិលាទាំងនោះកាន់តែដុះវែងចុះក្រោមចាំងព្រាកៗនឹងពន្លឺព្រះសូរ្យសែង៕