ក្រុងប៉ារីស: តំបន់ Provence ប្រទេស​បារាំង​បាន​ក្លាយ​ជា​ទីឋាន​ទេសចរណ៍​ដ៏ពេញនិយម​សម្រាប់​ជនជាតិ​ចិន​។ រូបភាព​ដ៏រ៉ូមេនទិក ប្រណីតភាព និង​កេរដំណែល​វប្បធម៌ គឺជា​មូលហេតុ​ចម្បង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​។

ការស្ទង់មតិ​មួយ​បាន​បង្ហាញ​ថា ក្នុង​ទំនោរ​បែប​ថ្មី ទេសចរ​ចិន​កាន់តែ​និយម​សេវាកម្ម​ទេសចរណ៍​កញ្ចប់​ទៅកាន់​តំបន់​អឺរ៉ុប​ដោយ​ចាប់ផ្ដើម​ដំណើរ​កម្សាន្ដ​ដ៏វែងឆ្ងាយ​ខុស​ពី​ទម្លាប់​ដដែលៗ​។

ក្នុង​ប្រទេស​បារាំង កសិដ្ឋាន​ផ្កា​ឡាវេនឌ័រ គឺជា​គោល​ដី​ដ៏ទាក់ទាញ​មួយ​។ ទេសចរ​អាស៊ី​ជាច្រើន​មក​លេង​ចម្ការ​ផ្កា​ឡាវេនឌ័រ​ដោយ​បាន​តាមដាន​នូវ​រឿង​ភាគ​ដ៏ល្បី «​ក្ដីសុបិន​ពីក្រោយ​វាំងនន​គ្រីស្ដាល់​»​។

ជា​រៀងរាល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ទី ៣ មាន​ការរៀបចំ​ពិធីបុណ្យ​ផ្កា​ឡាវេនឌ័រ​។ រូប AFP

តំបន់​ផ្កា​ដូច​នៅ Provence ក្នុង​ប្រទេស​ចិន និង​ទីឋាន​ល្បីៗ​ចំពោះ​គោលដៅ​ទេសចរណ៍​សកលលោក សុទ្ធតែ​សម្បូរ​ចិន​។ ជនជាតិ​ចិន​ហ៊ាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​លើ​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​មុខមាត់​កិត្តិយស​គ្រួសារ​។ យុវវ័យ​ទ្រព្យស្ដុក​ចិន​អាច​ចំណាយ​ជាង ៥ ម៉ឺនអឺរ៉ូ (៥៦ ៤០០ ដុល្លារ​) សម្រាប់​ថ្ងៃ​ដ៏សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​។

វាល​ផ្កា​ឡាវេនឌ័រ​ដ៏ស្រស់ត្រកាល Valensole ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​បង្កើត​បាន​ជា​រូបភាព​ផ្ទៃ​ក្រោយ​យ៉ាង​អស្ចារ្យ​សម្រាប់​ការថតរូប​វិស្សមកាល​របស់​ភ្ញៀវទេសចរ​។ ចាប់ពី​ពាក់កណ្ដាល​ខែ​មិថុនា​ដល់​ពាក់កណ្ដាល​ខែ​កក្កដា​ពេល​ផ្កា​រីក​ស្គុសស្គាយ Valensole ហ៊ុមព័ទ្ធ​ដោយ​កម្រាលព្រំ​ពណ៌​ខៀវ និង​ស្វាយ​ដែល​លាតសន្ធឹង​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​។

មគ្គុទេសក៍​នឹង​នាំ​ភ្ញៀវ​ទស្សនាការ​កែច្នៃ​ផ្កា​ទៅ​ជា​ប្រេង​ឱសថ​សម្រាប់​សម្លាប់​មេរោគ និង​ប្រឆាំង​ការរលាក សាប៊ូ​ដុស​ខ្លួន​រហូត​ដល់​ការ៉េម​។

រៀងរាល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ទី ៣ នៃ​ខែ​កក្កដា កសិករ​បារាំង​នាំ​គ្នា​ប្រារឰ​ពិធីបុណ្យ​ឡាវេនឌ័រ​ដោយ​មាន​ក្បួន​ដង្ហែ ការសម្ដែង​តន្ដ្រី និង​ពិព័រណ៍​ដែល​ជា​ប្រពៃណី​ប្រណិប័តន៍​រយៈពេល​ជាង​ ៩០ ​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​៕ HR