ក្រុងសានហ្វ្រានស៊ីស្កូ: ដំណើរផ្សងព្រេងបែបថ្មីចាប់ពីការបណ្ដើរតោនៅកេនយ៉ារហូតដល់ការដើរត្រាច់ចរជាមួយហ្វូងដំរីក្នុងប្រទេស ថៃ គឺជាដំណើរមួយបែបទៀតលើសេវាកម្ម Airbnb ខណៈក្រុមហ៊ុនពង្រីកសេវាកម្មរបស់ខ្លួនតាមតម្រូវការភ្ញៀវ។
«ដំណើរផ្សងព្រេង Airbnb» ថ្មីដែលត្រូវបានដាក់ឲ្យអនុវត្ដថ្មីៗនេះនឹងផ្ដោតចម្បងសម្រាប់អ្នកស្វែងរកបទពិសោធប្លែកចំពោះអ្នកប្រើសេវាកម្មទេសចរណ៍លើកម្មវិធីទូរស័ព្ទ។
សេវាកម្មខ្លះបានអនុញ្ញាតឲ្យភ្ញៀវជិះអូដ្ឋឆ្លងកាត់វាលខ្សាច់ម៉ារ៉ុក ជិះកាយៈ និងកង់តាមដងទន្លេមេគង្គក្នុងនៅវៀតណាម ឬស្វែងយល់ពីជីវិតជនគង្វាលនៅអាមេរិកជាដើម។
Airbnb បានឲ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «តាំងពីយើងបើកសេវាកម្មទេសចរណ៍ ១១ ឆ្នាំមុន Airbnb បានផ្ដល់ជម្រើសកញ្ចប់សេវាកម្មទេសចរណ៍ប្លែកៗទៅតាមតម្រូវការជានិច្ច។ ថ្ងៃនេះយើងបានហោះជំហានទៅមុខជាមួយការរៀបចំផ្ដល់សេវាកម្មទេសចរណ៍កាន់តែអស្ចារ្យដូចជា Airbnb Adventures ដែលរួមបញ្ចូលកម្មវិធីសម្រាប់អ្នកស្នាក់នៅទទួលទានអាហារ និងធ្វើសកម្មភាពក្នុងព្រៃដំបូង» ។
សេវាកម្មថ្មីគឺជាការហោះជំហានទៅមុខរបស់ Airbnb ដែលលើសពីការស្នាក់នៅផ្ទះរួម តែជាសេវាកម្មផ្ដល់ការស្នាក់នៅក្នុងសណ្ឋាគារ ទេសចរណ៍ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗដែលក្រុមហ៊ុននៅកាលីហ្វរនីញ៉ានេះរកចំណូលបានប្រមាណ ៣៥ ពាន់លានដុល្លារ។
ទេសចរណ៍ផ្សងព្រេងខ្លះរួមបញ្ចូលទាំងការដើរបោះជំរំទឹកកក ស្នាក់នៅក្នុងរូងទឹកកក ទេសចរណ៍ជិះកាយៈនៅប្រជុំកោះស៊ុយអែត ដំណើរត្រាច់ចរក្នុងព្រៃអាម៉ាហ្សូន ការជិះបាឡុងហោះ ឬបណ្ដើរហ្វូងតោជាមួយនឹងអ្នកចម្បាំងសាមប៊ូរូ ក្នុងប្រទេសកេនយ៉ា ៕ HR