ក្រុង​ប៉េកាំងៈ ប្រទេស ​ចិន ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​​ជា​លំដាប់​ឆ្ពោះ​ទៅ​រក​ទិសដៅ​​​របស់​ខ្លួន​ក្នុង​ការ​​​បង្កើត​ទីផ្សារ​រួម​មួយ​សម្រាប់​​ដី​សាងសង់​ក្នុង​តំបន់​ទីក្រុង​​ និង​តំបន់​ជនបទ​​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​​​ការ​អភិវឌ្ឍ​ក្នុង​​ទីក្រុង និង​ភូមិ​​។​​

ក្នុង​គោលការណ៍​ណែនាំ​ចេញ​ផ្សាយ​​​នៅ​ខែ​នេះ អាជ្ញាធរ​ចិន​បាន​សន្យា​ថា នឹង​ជំរុញ​ជា​​មូលដ្ឋាន​ឲ្យ​មាន​ទីផ្សារ​ទីក្រុង​​ និង​ជនបទ​រួម​គ្នា​​មួយ​​សម្រាប់​ដី​សាងសង់​​ត្រឹម​ឆ្នាំ ​២០២២ ពោល​គឺ​​ជា​​​ដី​​​​​មិន​មែន​​កសិកម្ម​។​

យោង​តាម​គោលការណ៍​ណែនាំ​ស្ដីពី​​សមាហរណកម្ម​​ការ​​អភិវឌ្ឍ​ទីក្រុង​ ​និង​ជនបទ​ នៅ​ត្រឹម​ឆ្នាំ ២០៣៥ ​ការ​បង្រួប​បង្រួម​បែប​​នោះ​គួរ​តែ «​ចេញ​ជា​រូបភាព​​​​​ដោយ​ទូលំ​ទូលាយ»។

នៅ​​ចិន ​ដី​ទីក្រុង​​​គ្រប់គ្រង​ដោយ​រដ្ឋ ​ហើយ​ដី​ជនបទ​ជា​ធម្មតា​ជា​កម្មសិទ្ធិ​របស់​សហករណ៍​។ ទោះជា​​ការ​កែ​ទម្រង់​ជា​បន្ត​បន្ទាប់​​បាន​មើល​ឃើញ​​ថា ការ​ជួញ​ដូរ​ដី​ទីក្រុង​បាន​វិវឌ្ឍ​​ទៅ​ជា​​ទីផ្សារ​អចលនទ្រព្យ​ដ៏​រឹងមាំ​មួយ​ ដែល​បាន​ក្លាយ​ជា​កតា្ត​ជំរុញ​​កំណើន​ដ៏​សំខាន់​ក្តី ក៏​ដី​នៅ​ជនបទ​ភាគ​ច្រើន​​នៅ​តែ​មិន​ផ្លាស់​ប្តូរ​​៕ AFP/LA