ក្រុងប៉េកាំងៈ ក្រុមហ៊ុនអចលនទ្រព្យដែលចុះបញ្ជីក្នុងផ្សារហ៊ុននៅចិនបានមើលឃើញកំណើនប្រាក់ចំណេញខ្ពស់នៅឆមាសទី ១ ឆ្នាំនេះ។ នេះបើតាមលទ្ធផលហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនអភិវឌ្ឍន៍ជាង ៣០ បានចេញផ្សាយរបាយការណ៍ពាក់កណ្ដាលប្រចាំឆ្នាំរបស់ខ្លួននៅផ្សារហ៊ុនក្រុងស៊ាងហៃ ឬផ្សារហ៊ុនក្រុមហ្សិនចិន ដែលក្រុមហ៊ុនភាគច្រើនបានមើលឃើញអត្រាកំណើនកាន់ខ្ពស់។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ China Vanke បានកត់ត្រាកំណើនប្រាក់ចំណេញសុទ្ធ ២៩,៨ ភាគរយនៅឆមាសទី ១ ខណៈប្រាក់ចំណូលរបស់ខ្លួនកើន ៣១,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
ក្រុមហ៊ុន Sunac China Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយផ្សេងទៀតបានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញសុទ្ធចំនួន ៦១,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុងពេលដែលប្រាក់ចំណូលបានកើនឡើងចំនួន ៦៤,៩ ភាគរយ។
លោកស្រី Fang Ling អ្នកវិភាគប្រចាំក្រុមហ៊ុនស្រាវជ្រាវ China Real Estate Information Corp ថ្លែងថា លទ្ធផលគួរឲ្យចាប់អារម្មណ៍ទាំងនេះ កើតមានឡើងមួយផ្នែកដោយសារតែកំណើនការលក់ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខណៈដែលប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនជារឿយៗបានកើតមានឡើងនៅពេលលំនៅឋានត្រូវបានផ្ដល់ជូនអតិថិជន។
ប្រាក់ចំណូលដែលមិនទាន់ទទួលបានពីអតិថិជនដែលជាប់ទាក់ទងលទ្ធផលអនាគតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានមើលឃើញការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនជាច្រើនដែលចង្អុលបង្ហាញពីសក្ដានុពលកំណើន៕People''s Daily/LA