កាលពីព្រឹកម្សិលមិញថ្ងៃទី១ ខែវិច្ឆិកានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចទិញយកស្ពានកោះកុង ដែលជាអតីតគម្រោងវិនិយោគរបស់ក្រុមហ៊ុន YLP Group ចាប់តាំងពីក្នុងឆ្នាំ២០០២(បន្តរហូតដល់៣០ឆ្នាំទៅមុខ) របស់លោកឧកញ៉ា លី យ៉ុងផាត់ មកគ្រប់គ្រងជាទ្រពសម្បត្តិរបស់រដ្ឋវិញ គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ ស្ពានកោះកុង មានប្រវែង ១៩០០ម៉ែត្រ ជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយបានសាងសង់ឆ្លងកាត់ដៃសមុទ្រ ពីក្រុងខេមរៈភូមិន្ទ(ក្រុងកោះកុង) ឆ្ពោះទៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ជាប់ព្រំដែនប្រទេសថៃ៕ រូបថត មឿន ញាណ
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com